ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

ចំពោះមេរោគ RECYCLER នេះមានច្រើនប្រភេទណាស់ ដែលជានិច្ចកាលវាត្រូវបានឆ្លងតាមការប្រើប្រាស់ USB flash ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយ។
ក្នុងទីនេះអ្នកស្រែសូមលើកយកមេរោគ RECYCLER មួយប្រភេទនេះមកបរិយាយដូចតទៅ។

១. មុខមាត់និងលក្ខណៈរបស់មេរោគ RECYCLER

-Name Macromedia Flash Player 7.0
-Size 66 kb or more than
-Version 0.0.0.0
-Product name Shockwave Flash
-Original name SaFlashPlayer.exe

សូមចំណាំថា មេរោគ RECYCLER នេះបានយកឈ្មោះរបស់ Macromedia Flash Player យកមកប្រើដើម្បីបន្លំយើង។ សូមមើលរូប
Recycler Details

ម្យ៉ាងទៀតមេរោគនេះច្រើនតែនៅក្នុង USB Flash និងមាន File មួយចំនួយដែលទាក់ទងជាមួយមេរោគនេះ។ សូមមើលរូប៖

២. ដំណើរការនិងទីតាំងរបស់មេរោគ RECYCLER

មេរោគ RECYCLER មានដំណើរកា (Process) ចំនួនពីរខុសគ្នាគឺ៖
-ចំពោះវីនដូ៧ មានមានដំណើរកា (Process) ឈ្មោះ iexplore.exe (ជួនកាលក៏មានដំណើរការនៅលើវីនដូXPដែរ)
-ចំពោះវីនដូ​ XP មានមានដំណើរកា (Process) ឈ្មោះ Firefox.exe (ជួនកាលក៏មានដំណើរការនៅលើវីនដូ៧ដែរ)

​​​ ចំពោះក្នុង វីនដូ XP ក៏មិនខុសគ្នាដែរគ្រាន់តែដំណើរការរបស់វាជា​ Firefox.exe ទៅវិញ។ យើងអាចយល់បានថា មេរោគនេះគឺខ្លាំងខាងបំភាន់យើង
ព្រោះថា មេរោគនេះបានយកឈ្មោះរបស់ Macromedia Flash មកប្រើ ហើយសូម្បីតែដំណើរការ (Process) របស់វាក៏យកឈ្មោះ Browser មកប្រើដែរ គឺ Process របស់ Internet Explorer (iexplore.exe) និង Mozilla Firefox (firefox.exe) ដូច្នេះចំនុចនេះតោងយើងចងចាំឱ្យបាន
ច្បាស់។ ចំពោះទីតាំងរបស់មេរោគនេះវិញ គឺអត់មានអ្វីដែលពិបាករកនោះទេ បន្ទាប់ពីវាបានឆ្លងចូលក្នុងកុំព្យូទ័រ វាបាចំលងខ្លួនរបស់វាចូលក្នុងទីតាំង
Start up ទាំងក្នុងវីនដូ៧ និងវីនដូ XP ដូចគ្នា៖
-ក្នុងវីនដូ៧ Start –> All Programs –> Startup
-ក្នុងវីនដូ XP Start–>Program files–>Startup

ទីតាំងមេរោគ Recycler នៅពេលឆ្លងរួច

៣. របៀបសម្លាប់មេរោគ RECYCLER
ដំបូងត្រូវបិទដំណើរការ (End Process) របស់វាដែលទូទៅ Iexplore.exe (Process in Windows7) និង​ Firefox.exe (Process in windows XP)។ ចំពោះមេរោគនេះយើងអាចបិទដំណើរការវា ដោយប្រើ Windows Task Manager (Ctrl+Alt+Del) ក៏បាន។
បន្ទាប់ពីបិទដំនើរការរួចរាល់ហើយ គឺត្រូវចូលទៅក្នុង USB Flash (ជាទូទៅមេរោគនេះដំណើរការក្នុង USB Flash) លុប Files ដូចខាងក្រោម៖

ចំណាំថាចំពោះ Files មេរោគក្នុងរូបខាងលើទាំងអស់ហ្នឹងបើយើងមិនបានបិទដំណើរការ (End Process) របស់វាទេ យើងមិនអាចលុបវាបាន
ឡើយ។ ក្រៅពីនេះដូចដែលបានរៀបរាប់ខាងលើហើយ គឺត្រូវចូលទៅលុប File មេរោគមួយទៀតដែលបានចំលងខ្លួនរបស់វាចូលទៅ​ក្នុងទីតាំង
Startup. សូមមើលរូបខាងក្រោម៖

៤. អវសាន្ត
និយាយរួមទៅមេរោគនេះមិនមានអ្វីដែលពិបាកក្នុងការសម្លាប់ដូចមេរោគដ៏ទៃនោះទេ ម្យ៉ាងទៀតក្រៅពីការរៀបរាប់ខាងលើ យើងអាចប្រើ Script Code ដើម្បីសម្លាប់វាក៏បាន ដោយគ្រាន់តែចំលង Script code នេះចូលទៅក្នុង USB Flash រួច Run (ដំណើរការ) វាដោយចុចពីរដងរួចហើយ ចូលទៅទីតាំង Startup ដើម្បីលុប File Virus ដែលវាបានចំលងចូល (ដូចបានរៀបរាប់ខាងលើ)។