ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តើអ្វីដែលអ្នកត្រូវតែដឹង

មុនពេលដែលអ្នកបន្តសិក្សា CSS អ្នករាល់គ្នាចាំបាច់ត្រូវចេះ HTML /XHTML ជាមុនសិន។


តើអ្វីជា CSS?

  • CSS មានពាក្យពេញ Cascading Style Sheets
  • Styles ជួយដល់ការបង្ហាញរបស់ធាតុនៃ HTML
  • Styles បន្ថែមចូលទៅក្នុង HTML ដើម្បីដោះស្រាយបញ្ហា
  • External Style Sheets ជួយឲ្យចំណេញការងារជាច្រើន
  • External Style Sheets ត្រូវបានផ្ទុកនៅក្នុង CSS files *.css

Styles ដោះស្រាយបញ្ហារយ៉ាងម៉េច?

សូមមើលឧទាហរណ៍ខាងក្រោម

<h1>ចំណងជើង</h1>

<p>អត្ថបទ</p>

នៅពេលដែល Tag ដូចជា <font> និង Color Attributes ត្រូវបានបន្ថែមចូលទៅក្នុង HTML 3.2 file វាធ្វើអោយអត្ថបទគេហទំព័ររបស់​យើង​​វែង និង​ត្រូវ​ចំណាយ​ពេល​វេលា​យូរដើម្បីដំណើរការ។

ដុច្នេះដើម្បីដោះស្រាយបញ្ហានេះ  World Wide Web Consortium (W3C) បានបង្កើត CSS។

ក្នុងជំនាន់ HTML 4.0 រាល់ Style ទាំងអស់អាចកាត់ផ្តាច់ទៅដាក់នៅក្នុង CSS file ដាច់ដោយឡែក។


CSS ចំណេញការងារ?

CSS គឺបង្កើតឡើងដើម្បីរចនាការបង្ហាញរូបរាង្គរបស់ធាតុនៃ HTML។

Styles ជាធម្មតាត្រូវបានគេរក្សាវានៅក្នុង CSS files ដាច់ដោយឡែក( external .css files)។ External style sheets អាចឲ្យអ្នកផ្លាស់ប្តូរ រូបរាង្គនៃទំព័រ នៅក្នុងគេហទំព័រ ដោយគ្រាន់តែកែប្រែនៅក្នុង CSS file តែប៉ុណ្ណោះ។