ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តើអ្វីទៅជា HTML?

HTML គឺជាភាសាមូលដ្ឋានប្រើដើម្បីបង្កើតគេហទំព័រ។

  • HTML មានពាក្យពេញ Hyper Text Markup Language
  • HTML គឺជា Markup Language
  • Markup language គឺជាបណ្តុំនៃ Tags
  • Tags ប្រើដើម្បីបង្កើតធាតុនៅលើគេហទំព័រ

ឧទាហរណ៍

<!DOCTYPE html>
<html>
<body><h1>ចណងជើងធំ</h1><p>អត្ថបទរបស់ខ្ញុំ</p>

</body>
</html>

ការពន្យល់

  • DOCTYPE  គេប្រើដើម្បីប្រកាសប្រភេទឯកសារ
  • អត្ថបទនៅចន្លោះ <html> និង </html> គឺពិពណ៌នាអំពីគេហទំព័រមួយ។
  • អត្ថបទនៅចន្លោះ <body> និង </body> គឺជាទីតាំងដែលត្រូវបង្ហាញនៅក្នុងផ្ទៃគេហំព័រ។
  • អត្ថបទនៅចន្លោះ <h1> និង </h1> គឺត្រូវបង្ហាញជាចំណងជើង ។
  • អត្ថបទនៅចន្លោះ <p> និង </p> គឺត្រូវបង្ហាញនៅលើគេហទំព័រ។
lamp  <!DOCTYPE html> គឺជាការប្រកាសប្រភេទឯកសារសម្រាប់ប្រភេទឯកសារ HTML5។

HTML Tags

HTML markup tags ជាទូទៅត្រូវបានគេហៅថា HTML tags

  • HTML tags គឺជាពាក្យគន្លឺះ ដែលព័ទ្ធជុំវិញដោយសញ្ញាតូច និងធំ ដូចជា <html>
  • HTML tags ជាធម្មតាមកជាគូ គឺបើក(Open tag រឺ Start Tag) និងបិទ(Close Tag រឺ End Tag) ដូចជា <b> និង  </b>
<tagname>content</tagname>

HTML Elements

“HTML tags” និង “HTML elements” គឺត្រូវបានគេប្រើដើម្បីពិពណ៌នាវត្ថុដូចគ្នា។ ប៉ុន្តែនិយាយឲ្យច្បាស់ទៅគឺ HTML Element គឺកើតឡើង​ដោយសារ Open tag និង Close tag យើងហៅថា មួយ Element ដូចជា <p>This is a paragraph.</p>។