ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

Malware ជាប្រភេទមេរោគដែលនាំមកបញ្ហាដ៏ធំក្នុងរយៈពេលថ្មីៗនេះ។ Malware ដំណើរការ​ដោយ​​វាយលុកលើ Browser របស់លោកអ្នកបន្ទាប់មកវាបង្ករគ្រោះដល់កុំព្យូទ័ររបស់លោកអ្នក។ ពេល​នេះ​អ្នកអាចទប់ស្កាត់ពពួក Malware ទាំងនេះបានហើយ ដោយដំឡើង BitDefender QuickScan ដែលជា Add-on របស់ Firefox។
សូមធ្វើតាមជំហានខាងក្រោមដើម្បីដំឡើងៈ

  1. ចុចលើតំណភ្ជាប់នេះ https://addons.mozilla.org/ នៅក្នុង Mozilla Firefox។
  2. ចុចលើប៊ូតុង Add to Firefox ។
  3. សូចចុចប៊ូតុង Install ដើម្បីដំឡើង Bitdefender QuicScan ។
  4. បន្ទាប់មកសូច Restart Browser របស់លោកអ្នក។
  5. ក្រោយពេលដែល Bitdefender QuickScan បានដំឡើងសព្វគ្រប់ហើយនោះ លោកអ្នកគឺអាច​សាកល្បង ដោយចុចលើរូប ឡូហ្គូ BitDefender ដែលស្ថិតនៅខាងក្រោមដើម្បីចាប់ផ្តើម​ស្វែង​រក​មេរោគនៅលើគេហទំព័រនោះ។
  6. ការស្វែងរកមេរោគចាប់ផ្តើម ក្រោយពេលដែលលោកអ្នកទទួលយក License Term។
  7. ប្រសិនបើ QuickScan បានរកឃើញថាមាន Files ដែលត្រូវ Upload ទៅកាន់ Server ដើម្បីវិភាគ​បន្ត បន្ទាប់មកវានឹងសួរលោកអ្នក ដើម្បីផ្តល់ការអនុញ្ញាត។ នៅពេលដែលបញ្ចប់ការ​ស្វែង​រក​មេរោគ​ វានឹងបង្ហាញដូចខាងក្រោម។
  8. លោកអ្នកអាចមើលព័ត៌មានលំអិតពីការ ស្វែងរកមេរោគនេះ ដោយចុចលើប៊ូតុង Report ។​
Advertisements