ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

       អ្វីក៏ដោយដែលលោកអ្នកបានប្រកាស(Post) នៅក្នុង Facebook អាចនឹងត្រូវ​បង្ហាញ​ដល់ មិត្ត​ភ័ក្រ​​​​​របស់​​លោក​អ្នក រឺមិត្ត របស់​មិត្ត​អ្នក រឺក៏​គ្រប់​គ្នា​នោះ​គឺ​អាស្រ័យ​លើ​ជម្រើស​រ​​បស់​លោក​អ្នក។ លោក​អ្នក​អាច​ជ្រើស​រើស​បាន ប្រសិន​បើ​លោក​អ្នក​ចង់​ចែក​រំលែក រូបថត វីដេអូ ជីវប្រវត្តិ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ​​​និងប្រកាស​​ផ្សេងៗទៀត នៅលើ Facebook នោះ។
       សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. ចូលទៅក្នុងគណនី Facebook របស់លោកអ្នក។
  2. សូមមើលរបាខាងស្តាំ សូមចុចលើ Account → Privacy Settings ដូចបង្ហាញក្នុងរូប។

  1. បន្ទាប់​មក​លោក​អ្នក​នឹង​បានឃើញពីជម្រើសចែករំលែកហើយ។ លោក​អ្នក​អាច​ឃើញ​អ្វី​ដែល​បាន​កំណត់​មក​ស្រាប់ៗ តើ​អ្វី​ខ្លះ​ដែល​ចែក​រំលែក​ជា​សាធារណៈ អ្វី​ចែក​សម្រាប់​តែ​មិត្ត​ និង​អ្វី​ដែល​ចែក​ទៅដល់​មិត្ត​របស់មិត្ត​អ្នក។ ប្រសិន​បើ​លោក​អ្នក​ចុច​លើ​ជម្រើស Everyone នោះ​អ្វីៗ​នឹង​ចែក​រំលែក​ដល់​គ្រប់​គ្នា គឺ​ជា​សាធារណៈ។ ដូចច្នេះ​សូម​លោក​អ្នក​ជ្រើសយក Custom ដែល​ជា​ជម្រើស​ល្អ​សម្រាប់​លោក​អ្នក។
  1. ដើម្បីកំណត់ជម្រើស Custom សារជាថ្មី សូមចុចលើ Customize settings
  2. នៅក្នុងទំព័រនេះលោកអ្នកអាចជ្រើសរើសជម្រើសចែករំលែក ក្រុមនីមួយៗដាច់ដោយឡែក​។

  3. បន្ទាប់ពីបានកំណត់ចប់សព្វគ្រប់ សូមចុច Back to Privacy