ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

ប្រសិន​បើ​លោក​អ្នក​មាន អ៊ីម៉ែល និង​ទំនាក់​ទំនង(Contact) ជាច្រើន​នៅ​ក្នុង​គណនី​​អ៊ីម៉ែល ចាស់ ក្រោយ​មក​លោក​អ្នក​បាន​ប្តូរ​មក​ប្រើគណនី Gmail វិញ ហើយ​លោក​អ្នក​ចង់​ចម្លង អ៊ីម៉ែល និង​ទំនាក់​ទំនង​ដែល​មាន​នៅ​ក្នុ​ង​គណនី​ចាស់​ទាំង​អស់​មក គណនី​ថ្មី ។ គណនី Gmail បាន​បង្កើត​លក្ខណៈ​ពិសេស​ថ្មី​មួយ​ដោយ​អនុញ្ញាត​អោយ​អ្នក​អាច ទាញ​អ៊ីម៉ែល និង​ទំនាក់ទំនង ពី​គណនី​ចាស់ៗ​របស់​លោក​អ្នក។
សូម​មើល​ពី​វិធី​ចម្លង​ដូចខាង​ក្រោម៖

  1. ចុច​លើ​តំណ​នេះ http://mail.google.com/ បន្ទាប់​មក​ចូល​ទៅ​គណនី Gmail របស់​លោក​អ្នក។
  2. ចុច​លើ​រូបស្ពឺ បន្ទាប់​មក​ជ្រើស​យក Mail Setting នៅ​ខាង​ស្តាំ​ផ្នែក​ខាងលើ។
    Import mail from other accounts to gmail
  3. ចុចលើរបា Accounts and Import ។ បន្ទាប់មកចុចលើប៊ូតុង Import mail and contactsដូចបានបង្ហាញខាងក្រោម។
    Import mail from other accounts to gmail
  4. បញ្ចូលអ៊ីម៉ែលគណនីចាស់ដែលលោកអ្នកចង់ចម្លង បន្ទាប់មកចុចប៊ូតុង Continue
    Import mail from other accounts to gmail
  5. បន្ទាប់មកបញ្ចូលពាក្យសម្ងាត់របស់គណនីចាស់ ។ សូមកុំបារម្ភ ពាក្យ​សម្ងាត់​នឹង​ត្រូវ​បាន​រក្សាទុក​យ៉ាង​សុវត្ថិភាព ហើយ​នឹង​ត្រូវ​លុប​ចោល​ភ្លាមៗ​នៅ​ពេ​ល​ដែល​ដំណើរ​ការចប់។
    Import mail from other accounts to gmail
  6. ជ្រើសរើសនូវ ជម្រើសនៃការចម្លងណាមួយដែលលោកអ្នកត្រូវការ បន្ទាប់មកចុចប៊ូតុង  Start import
    Import mail from other accounts to gmail
  7. ការចម្លងត្រូវចំណាយពេល រហូតដល់ពីរថ្ងៃ ទើបចប់ និងបង្ហាញទិន្នន័យនៅក្នុង Inbox។ ការចម្លងនេះគឺដំណើរការនៅលើ Server ដូចច្នេះលោកអ្នកអាចចាកចេញពីគណនី រឺបិទកុំព្យូទ័របាន។
    Import mail from other accounts to gmail

ព័ត៌មានបន្ថែម http://mail.google.com/support/