ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

សេវាកម្មប្លុកខ្នាតូច និងបណ្តាញសង្គមល្បីល្បាញ ដែលត្រូវបានគេស្គាល់ថា Twitter ។ Twitter អនុញ្ញាតឲ្យលោកអ្នករចនាទំព័រ Twitter របស់លោកអ្នកទៅតាមតម្រូវការរបស់​អ្នក​ប្រើ​ប្រាស់។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរផ្ទៃខាងក្រោម និងពណ៌អក្សរជាដើម។
សូមមើលពីវិធីធ្វើដូចខាងក្រោម៖

  1. ចូលទៅកាន់គណនី Twitterរបស់លោកអ្នក។
  2. ចុចលើប៊ូតុង Settings
  3. សូមចុចរបា Design
  4. លោកអ្នកអាចជ្រើសរើស Theme ពីវិចិត្យសាលដោយចុចលើ Theme ណាមួយ ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​ពី​បំលាស់​ប្តូរ​ភ្លាម​ៗ​។
  5. ប្រសិនបើលោកអ្នកចង់កែប្រែផ្ទៃខាងក្រោយ និងប្រើរូបភាពរបស់លោកអ្នកធ្វើជាផ្ទៃខាង ក្រោយ បន្ទាប់​មក​ចុច​ប៊ូតុង Change background image ខាង​ក្រោម​វិចិត្យ​សាល។ ចុច​ប៊ូតុង Browse ធ្វើ​ការ​ស្វែង​រក​រូបភាព នៅ​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក ។ រូបភាព​ដែល​អាច​ប្រើ​បាន​គឺ មាន​ទំហំ​តូច​ជាង 800 kilobytes  និងប្រភេទ GIF, PNG and JPEG តែប៉ុណ្ណោះ។ ក្រោយ​ពី​ជ្រើស​រើស​ចប់​ សូម​ចុច​​ប៊ូ​តុង save changes
  6. ប្រសិន​បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរពណ៌ ចុចលើប៊ូតុង Change design colors។ បន្ទាប់​មក​ជ្រើស​រើស​សម្រាប់​ផ្នែក​ផ្សេងៗ​នៃ​គេហទំព័រ ដូចជា​ពណ៌​អក្សរ ពណ៌​ផ្ទៃ​ខាង​ក្រោយ ពណ៌​តំណ​ភ្ជាប់ ជាដើម ។
  7. ក្រោយពេលចប់កិច្ចការចុចប៊ូតុង save changes ដើម្បីរក្សាការផ្លាស់ប្តូរទុក។