ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

ដើម្បីដំឡើង Windows 8 ជាដំបូងគ្រប់គ្នាត្រូវមាន លេខអាជ្ញាប័ណ្ណ(License Key) ជាមុនសិន ។ បន្ទាប់ពីបានដំឡើង Windows8 ទៅលើម៉ាស៊ីនរបស់​លោកអ្នកហើយនោះ លោកអ្នកចាំបាច់ត្រូវតែ Active វា។ ប្រសិនបើគ្មានការ Active ជាមុនទេ លោកអ្នកមិនអាចដំណើរការ ការកំណត់ និង របាគ្រប់គ្រង​បានទេ។ មិនដូចជាជំនាន់មុនរបស់ Windows8 គឺ Window7 នោះទេ ដែលអាចទាមទារដោយខ្លួនឯង នៅពេលដែលលោកអ្នក​បើក​ប្រើអ៊ីនធើណេត ។

ខាងក្រោមនេះជាវិធី Active Windows8៖

  1. ជាដំបូងត្រូវភ្ជាប់ម៉ាស៊ីនទៅកាន់ អ៊ីនធើណេតជាមុនសិន។ លោកអ្នកអាចត្រួតពិនិត្យ ថាមានអ៊ីនធើណេត រឺអត់ដោយ ការបើក IE បន្ទាប់មកបើកគេហទំព័រណាមួយ។
  2. សូមចុច Windows logo key + R  ដើម្បីបើកផ្ទាំង Run
  3. បន្ទាប់មកសូមបញ្ចូល slmgr -atoand រូចចុច Enter
    Activate Windows 8 Manually

  4. លោកអ្នកអាចឃើញ ប្រអប់  Windows Script Host លេចឡើង បង្ហាញនូវដំណើរការកំពុង Activation ។ ប្រសិនបើវាដំណើរការទៅដោយ រលូននោះ វានឹងបង្ហាញសារមួយថា Product activated successfully(ផលិតផលបាន Active ដោយជោគជ័យ)
    Activate Windows 8 Manually

  5. មានតែប៉ុណ្ណឹងទេ គឺលោកអ្នកបាន Active Windows8 ដោយជោគជ័យ។ ដូចនេះលោកអ្នកអាចធ្វើការកំណត់ និងប្រើប្រាស់របាគ្រប់គ្រង បានហើយ។
Advertisements