ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

ប្រសិនបើលោកអ្នកមាន ប្រអប់ឯកសារណាមួយដែលប្រើញឹកញាប់ ដូចជាការបើក បន្ថែមឯកសារទៅក្នុងនោះ ខ្ញុំសូមផ្តល់យោបល់ឱ្យប្រើប្រាស់ ក្រុម Favorite ដែលស្ថិតនៅផ្នែកខាងឆ្វេង នៃផ្ទាំង Windows Explorer ដែលវាផ្តល់ភាពងាយស្រួលក្នុងការដំណើរការ ប្រអប់ឯកសារនោះ។

ខាងក្រោមនេះគឺជាវិធីក្នុងការដាក់ប្រអប់ឯកសារទាំងនោះ ចូលទៅក្នុងក្រុម​ Favorite៖

បើផ្ទាំង Window Explorer( Windows Button + E) រឺ ចុច (Start -> Computer)  បន្ទាប់មកចូលទៅកាន់ទីតាំងប្រអប់ឯកសារដែលលោកអ្នក ចង់ដាក់បញ្ចូលទៅក្នុង ក្រុម Favorite ៖

  1. ចុចលើប្រអប់ឯកសារនោះម្តង ដើម្បីជ្រើសរើសប្រអប់ឯកសារនោះ
  2. ចាប់ទាញប្រអប់ឯកសារនោះ ទៅដាក់ក្នុងក្រុម Favorite ដូចរូបដែលបានបង្ហាញ

  3. នៅពេលដែលលោកអ្នក​បានទាញ ប្រអប់ឯកសារនោះទៅ វានឹងបង្ហាញឃ្លាបញ្ជាក់ (Create link in Favorites) មានន័យថាបង្កើតតំណភ្ជាប់ទៅក្នុង Favorite។ នៅពេលដែលលោកអ្នក ព្រលែងប៊ូតុង លោកអ្នកនឹងបានឃើញតំណភ្ជាប់របស់ប្រអប់ឯកសារ នោះនៅក្នុងក្រុម Favorite ភ្លាមៗនោះដែរ។

តែប្រសិនបើ ថ្ងៃណាមួយលោកអ្នកគិតថា ប្រអប់ឯកសារនោះលែងសូវប្រើហើយ លោកអ្នកចង់លុបវាចេញពីក្រុម Favorite នោះគឺគ្រាន់តែ ចុចប៊ូតុង កណ្តុរខាងស្តាំ(Right-Click) លើប្រអប់ឯកសារដែលអ្នកចង់លុប ចេញពីក្រុម Favorite នោះហើយជ្រើសយកពាក្យថា Remove(យកចេញ)។