ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

នៅក្នុង Windows XP មានឃ្លា Copy to(ចម្លងទៅកាន់) នៅពេលដែលលោកអ្នកចុច ប៊ូតុងកណ្តុរស្តាំ(Right-Click) នៅលើឯកសារ ឬប្រអប់ឯកសារ បន្ទាប់មកជ្រើសរើសប្រអប់ឯកសារដែលត្រូវចម្លងទៅ។ ជាអកុសលចំនុចពិសេសនេះមិនមាននៅក្នុង Windows7 ទេ ប៉ុន្តែលោកអ្នកអាចបង្កើតវាបាន​ ដោយខ្លួនឯង។

សូមមើលពីវិធីបន្ថែម Copy To Folder នេះនៅពេលចុចប៊ូតុងកណ្តុរស្តាំដូចខាងក្រោម៖

  1. ចុចប៊ូតុង Start បន្ទាប់មកវាយពាក្យ  regedit នៅក្នុងប្រអប់ស្វែងរក បន្ទាប់មកចុច Enter ដើម្បីបើកផ្ទាំងកែប្រែ Registry
  2. សូមចុច ចូលទៅកាន់តំណមាតិកាដូចខាងក្រោម៖
    HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers

  3. ចុចប៊ុតុងកណ្តុរស្តាំ(Right-click) នៅលើ ContextMenuHandlers បន្ទាប់មកជ្រើសយក New → Key ដូចបង្ហាញក្នុងរូប។
    ContextMenuHandlers key in the Registry Editor

  4. វាយឃ្លា {C2FBB630-2971-11D1-A18C-00C04FD75D13} ទុកជាឃ្លាឈ្មោះថ្មី ដូចច្នេះលោកអ្នកទទួលបានប្រអប់ថ្មី មានឈ្មោះដូច​បានបង្ហាញក្នុងរូប។
    Create a new subkey named {C2FBB630-2971-11D1-A18C-00C04FD75D13}

ពេលនេះលោកអ្នកអាចឃើញ ថានៅពេលចុចប៊ូតុងកណ្តុរស្តាំ(Right-Click) មានឃ្លា Copy To Folder… ហើយ។

Move to folder... in the context-menu of Windows 7