ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

ក្នុង Windows7 លោកអ្នកអាចបង្កើតនាឡិកាបន្ថែមពីរ ពីលើនាឡិកាដែលលោកអ្នកកំពុងប្រើលើម៉ាស៊ីនរបស់លោកអ្នក។ នាឡិកាទាំងពីរនេះបង្ហាញ​ឡើងនៅពេលដែលលោកអ្នកចុចលើ ម៉ោងនៅខាងក្រោមផ្នែកខាងស្តាំនៅលើផ្ទៃតុ ដូចបង្ហាញខាងក្រោម៖

សូមមើលពីរបៀបបង្កើតម៉ោងបន្ថែម លើម៉ាស៊ីនរបស់លោកអ្នក៖

  1. ចុចលើម៉ោង នៅលើរបា ខាងក្រោមផ្នែកខាងស្តាំ ។ នៅពេលចុចលើម៉ោងនេះហើយ នឹងមានផ្ទាំងមួយលោតឡើងមក បន្ទាប់មកសូមចុច Change date and time settings… សូមមើលរូបខាងក្រោម៖
  2. បន្ទាប់មកផ្ទាំង Date and Time បានបង្ហាញឡើង ។ សូមជ្រើសយករបា Additional Clocks សូមធីកប្រអប់ដែលមានអក្សរ Show this clock ដូចបានបង្ហាញ។ បន្ទាប់មកជ្រើស តំបន់ពេលវេលា ត្រង់ Select Time Zone។ លោកអ្នកក៏អាចប្តូរឈ្មោះពី ការកំណត់ស្វ័យប្រវត្តិ ទៅជាអ្វីផ្សេងក៏បាន ។ ក្រោយពេលកែប្រែចប់ ចុចប៊ូតុង OK ដើម្បីរក្សាការកំណត់ទុក។

ធ្វើដូចជំហានខាងលើ ដើម្បីបង្កើត ម៉ោងទីពីរ ប្រសិនបើពេលក្រោយលោកអ្នកសម្រេចចិត្តលុបម៉ោងនេះចោល គឺលោកអ្នកគ្រាន់តែដោះធីក ចេញ​ពី​អក្សរ  Show this clock នៅជំហានទីពីរនោះទៅ បន្ទាប់មកចុចប៊ូតុង Save