ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

នៅបេលអ្នកទាញយក Files ដោយប្រើ Firefox នៅពេលដែលទាញយកត្រូវបានបញ្ចប់ ។​ Mozilla Firefox នៅតែបន្តការបង្ហាញ ផ្ទាំង Download Manager ដែលធ្វើឱ្យអ្នកមានអារម្មណ៍រំខានខ្លាំងណាស់ ប្រសិនអ្នកទាញយកកម្មវិធីតូចៗ ញឹកញាប់នោះ លោកអ្នកត្រូវបិទផ្ទាំង Download Manager ម្តងហើយម្តងទៀត។  Firefox អនុញ្ញាតអោយអ្នកកំណត់ផ្ទាំង Download Manager ដោយស្វ័យប្រវត្តិនៅរាល់ពេលដែល Files ទាំងនោះទាញ​យក​ចប់។

ខាងក្រោយនេះជាវិធីកំណត់ អោយ Firefox មិទផ្ទាំងទាញយកដោយស្វ័យប្រវត្តិ៖

របៀបទី ១

 1. បើក Mozilla Firefox browser។
 2. វាយ about:config  នៅក្នុងរបាអាស័យដ្ឋាន (Address Bar)។
 3. Firefox នឹងបង្ហាញផ្ទាំងព្រមានមួយ ។ ចុចប៊ូតុង  I’ll be careful I promise! ដើម្បីបន្ត។
  Automatically Close Download Manager in Mozilla Firefox

 4. នៅក្នុងប្រអប់ស្វែងរក វាយឃ្លា closewhendone ។ អ្នកគួរតែឃើញ ឃ្លា browser. download. manager. closeWhenDone សូមមើលរូបបង្ហាញខាងក្រោម។
  Automatically Close Download Manager in Mozilla Firefox

 5. តម្លៃទូទៅរបស់វាគឺ  false។ ចុចពីរដងលើវា ដើម្បីផ្លាស់ប្តូរតម្លៃរបស់វា ទៅ  true វិញ។ បិទហើយបើក Mozilla Firefox ឡើងវិញ។

របៀបទី២

 1. ក្នុងផ្ទាំង Firefox ចុចលើប៊ូតុង ពណ៌ទឹកក្រូច(ប្រសិនបើមិនបានបើក របាមីនុយ) បន្ទាប់មកចុចលើ Options → Options​ដូចបាន​បង្ហាញ​ក្នុង​រូប​។
  Automatically Close Download Manager in Mozilla Firefox

 2. នៅក្នុងផ្ទាំង Options សូមចុចរបា General
 3. ដាក់ធីកត្រង់ឃ្លា  close it when all downloads are finished សូមមើលរូបខាងក្រោម
  Automatically Close Download Manager in Mozilla Firefox

 4. ចុចប៊ូតុង OK ដើម្បីរក្សាទុក។
Advertisements