ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

Youtube គឺជាគេហទំព័រចែករំលែកវីដេអូ ដែលត្រូវបានបង្កើតឡើងក្នុងខែ កុម្ភះ ឆ្នាំ ២០០៥

ដែលសព្វថ្ងៃកំពុងតែពេញនិយម និងល្បីល្បាញជាខ្លាំង ដោយសាតែអ្នកប្រើប្រាស់អាច ទស្សនា

ចែករំលែក ទាញយក និងយកវីដេអូសំខាន់ៗទៅផ្ទុកនៅក្នុងនោះ ។ ថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីទាញយក វីដេអូ

ម្តងមួយ Playlist តែម្តង ដោយមិនចាំបាច់ពិបាក បង្ហាញវីដេអូម្តងមួយៗ ហើយទាញយកម្តងមួយៗនោះទេ។

សូមចំណាំថា ៖ យើងអាចធ្វើបានសម្រាប់តែ Mozilla Firefox តែប៉ុណ្ណោះ។

សូមទាញយក Mozilla Firefox  ជាមុនសិន (ចុចទីនេះ ដើម្បីទាញយក)។

សេចក្តីណែនាំ

  1. ចុចទីនេះ ដើម្បីទាញយក ByTubeD ដែលជាកម្មវិធីបន្ថែមសម្រាប់ Firefox
  2. ចូលទៅកាន់គេហទំព័រ www.youtube.com បន្ទាប់មកស្វែងរក Playlist ណាមួយដែលអ្នកចង់ទាញយក។
  3. ចុច Right Click លើ ប៊ូតុង Play All បន្ទាប់មកយកពាក្យថា ByTubeD។
  • ផ្ទាំងខាងក្រោមនេះ លោកអ្នកអាចជ្រើសរើសវីដេអូដែលត្រូវទាញយក និងខ្នាតវីដេអូបានផងដែរ។
Advertisements