ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

កូដ HTML អាចបង្កើត និងកែប្រែបានដោយប្រើកម្មវិធីកែប្រែដូចខាងក្រោម៖

  • Adobe Dreamweaver
  • Microsoft Expression Web
  • CoffeeCup HTML Editor

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នករៀនកូដ HTML លោកអ្នកគួរតែប្រើ Notepad (PC) ឬ TextEdit (Mac)។ យើងមានជំនឿថាការប្រើកម្មវិធីសាមញ្ញបែបនេះគឺជាការល្អសម្រាប់អ្នករៀនកូដ។

ចាប់ផ្តើមបង្កើតគេហទំព័រដំបូងរបស់លោកអ្នក ដូចខាងក្រោម៖


ជំហានទី១៖ សូមបើក Notepad

ដើម្បីបើក Notepad

ចុចប៊ូតុង Start => All Programs =>  Accessories =>  Notepad


ជំហានទីពីរ៖ សរសេរកូដ HTML

វាយបញ្ចូលកូដ HTML ដូចខាងក្រោម៖

Notepad


ជំហានទីបី៖ រក្សាកូដទុក

របៀបរក្សាកូដទុក

ចុចប៊ូតុង File -> Save (Ctrl + S) ។

នៅពេលដែលលោកអ្នករក្សាឯកសារ HTML លោកអ្នកអាចប្រើកន្ទុយឯកសារ(Extension) ជា .htm ឬក៏ .html ក៏បានដែរ ព្រោះវាមិនមានអ្វីខុសគ្នាទេ។

ជ្រើសរើសទីតាំង និងបង្កើតប្រអប់ឯកសារ(Folder) ដើម្បីងាយស្រួលចងចាំ និងជារបៀបរៀបរយរបស់លោកអ្នក។


ជំហានទី៤៖ សាកល្បងបើកនៅក្នុង Browser(IE, Firefox, Chrome, Opera…)

បើក web browser បន្ទាប់មកបើកឯកសារកូដ HTML របស់លោកអ្នក។ ចុច Right-Click លើឯកសារកូដ => Open with => ជ្រើសរើស Web Browser ណាមួយមកសាកល្បងដូចជា( Internet Explorer, Mozilla Firefox, Google Chrome…)

នេះជាលទ្ធផលដែលទទួលបាន៖

View in Browser

Advertisements