ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

HTML element គឺសំដៅទៅលើអ្វីៗដែលស្ថិតនៅចន្លោះ start tag និងend tag:

Start tag * Element content End tag *
<p> នេះសម្រាប់សរសេរអត្ថបទ </p>
<a href=”default.htm”> នេះសម្រាប់តំណរភ្ជាប់ </a>
<br>

* start tag គេអាចហៅវាបានថាជា opening tag ចំណែកឯ end tag គេអាចហៅវាបានថា closing tag


សម្ព័ន្ធរបស់ HTML Element

  • HTML element ចាប់ផ្តើមនៅបន្ទាប់ start tag / opening tag
  • HTML element បញ្ចប់មុន end tag / closing tag
  • Element content គឺសំដៅលើអ្វីគ្រប់យ៉ាងដែលស្ថិតនៅចន្លោះ start និង end tag
  • HTML elements មួយចំនួនក៏មិនមានសរសរអ្វីដែរ ( empty content)
  • Empty elements គឺ Closing Tag ស្ថិតនៅក្នុង Start Tag។
  • HTML elements គឺមាន attributes របស់ពួកវា។

សម្គាល់: លោកអ្នកនឹងស្គាល់អ្វីជា Attributes នៅមេរៀនក្រោយៗ។


Nested HTML Elements

Nested HTML element គឺជាសំដៅទៅលើការបង្កើត HTML element មួយ រឺច្រើន ស្ថិតនៅក្នុង HTML Element មួយទៀត។

HTML documents ក៏មាន Nested HTML element ដែរ។


ឧទាហរណ៍ HTML Document

<!DOCTYPE html>
<html><body>
<p>Tag នេះប្រើដើម្បីបង្កើតអត្ថបទលើវែបសាយ។</p>
</body></html>

ឧទាហរណ៍ខាងលើមាន HTML element បី ។ គឺ <p></p> ស្ថិតនៅក្នុង <body></body> និង <body></body> ក៏ស្ថិតនៅក្នុង <html></html>។


ពន្យល់កូដខាងលើ

<p></p> ត្រូវបានគេប្រើដើម្បីបង្កើតអត្ថបទ ឃ្លងឃ្លា ខ្លឹមសារ នៅក្នុងគេហទំព័រ។ លោកអ្នកត្រូវសរសេរឃ្លងឃ្លា ឬហៅថាអត្ថបទនៅចន្លោះ Opening tag និង Closing tag។
<body></body> គឺត្រូវបានគេប្រើដើម្បីបង្កើតតួរខ្លួនរបស់គេហទំព័រ ដូចច្នេះរាល់ធាតុដែលមើលឃើញក្នុងផ្ទៃ Web Browser គឺត្រូវបានគេសរសេរ នៅក្នុងតួរខ្លួននេះទាំងអស់។
<html></html> ត្រូវបានគេប្រើដើម្បីបង្កើតសម្រាប់គ្រងឯកសារ គេហទំព័រទាំងមូល។

កំហុសឆ្គងពេលភ្លេច Closing tag

កូដ HTML មួយចំនួនអាចបង្ហាញចេញមកជាធម្មតា ទោះបីជាភ្លេច Closing tag ក៏ដោយ៖

<p>ឃ្លាអត្ថបទ
<p>ឃ្លាអត្ថបទ

ឧទាហរណ៍ខាងលើអាចដំណើរការបានជាមួយ Web Browser មួយចំនួនដែលមិនទាមទារ Closing tag។

សូមចំណាំ៖ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាកំហុសមួយដែលនឹងបង្ករការបះពាល់ដោយសារការភ្លេចបិទ Closing tag។


តើអ្វីទៅជា Empty HTML Elements?

HTML elements ដែលមិនមាន អត្ថបទ ឬអ្វីផ្សេងខាងក្នុង(Content) ត្រូវបានគេហៅថា empty elements។

ឧទាហរណ៍ <br> ដែលប្រើដើម្បីផ្តាច់បន្ទាត់ គឺជា empty element ព្រោះវាមិនមាន Closing tag ។

សម្គាល់: កូដ XHTML គឺមានភាពខុសគ្នា រាល់ធាតុទាំងអស់ត្រូវតែបិទ ដូចច្នេះការបន្ថែមស្នាមឆូត (Slash) នៅក្នុង Start tag ដូចជា <br/> គឺជាការចាំ​បាច់សម្រាប់ Empty elements ។