ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តើអ្វីទៅជា HTML Attributes?

  • HTML elements អាចមាន attributes ច្រើន
  • Attributes ផ្តល់ព័ត៌មាន ឬលក្ខណៈអំពី element មួយនោះ
  • Attributes ត្រូវតែសរសរនៅក្នុង  start tag
  • Attributes គឺកើតឡើងដោយ ឈ្មោះ និងតម្លៃ  name=”value”

ឧទាហរណ៍អំពី Attribute

ឧទាហរណ៍ថាលោកអ្នកចង់បង្កើត tag <a></a> ដើម្បីបង្កើតតំណភ្ជាប់។ ដូច្នេះ <a> tag​ ហ្នឹងមាន attribute មួយចាំបាច់គឺ href ។


តម្លៃរបស់ Attribute ត្រូវដាក់ក្នុង សញ្ញាបន្តក់ពីរ

តម្លៃរបស់ Attribute តែងតែត្រូវបានគេដាក់នៅក្នុងសញ្ញាបន្តក់ពី សងខាងតម្លៃ ។ ឧទាហរណ៍ ឈ្មោះ=”តម្លៃ”។

ការប្រើប្រាស់សញ្ញាបន្តក់ពីរ សងខាង (double quote) ត្រូវបានគេប្រើញឹកញាប់ ក៏បុន្តែបន្តក់តែមួយសងខាង (single quote) ក៏ត្រូវបានអនុញ្ញាត​ផងដែរ។

Remarkចំណាំ: ក្នុងលក្ខ័ណកម្រមួយចំនួន វាចាំបាច់ត្រូវតែប្រើសញ្ញាបន្តក់តែមួយសងខាង នៅពេលដែលតម្លៃរបស់ attribute ខ្លួនឯងមានសញ្ញាបន្តក់ពីររួចហើយ ។ ឧទាហរណ៍៖ ឈ្មោះ=’សាក”ល្បង”សិន’


ការប្រើ Attributes ជាអក្សរតូច

ការផ្តល់ឈ្មោះ របស់ និងតម្លៃរបស់នៃ Attribute នីមួយមិនប្រកាន់ទៅលើកំហុសអក្សរធំ ឬតូចនោះទេ ។ តែទោះបីជាយ៉ាងណាក៏ដោយ W3c សុំ​ឲ្យ​ប្រើប្រាស់ការសរសេរជាទំរង់អក្សរតូចទាំងអស់។


HTML Attributes Reference

បើកទៅកាន់ប្រភពធំនៃ Attribute HTML Tag Reference.

ប្រភពឯកសារ៖ www.w3schools.com