ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

Luxand Blink

ក្រៅពី​វាយ​លេខ​សម្ងាត់​ដើម្បី​ឡក់​ចូល​កុំព្យូទ័រ គេ​ក៏​អាច​ឡក់​ចូល​ដោយ​ប្រើ​វិបខេម​ ឬ​កាមេរា​ដែល​ភ្ជាប់​មក​ជាមួយ​កុំព្យូទ័រ​ដែរ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រើ​វិនដូស៍​វិស្ដា ឬ វិនដូស៍​៧ ។

គ្រាន់តែ​បើក​កុំព្យូទ័រ​របស់​អ្នក ហើយ​អង្គុយ​នៅ​ខាង​មុខ​កុំព្យូទ័រ កាមេរា​នឹង​ចាប់​មុខ​របស់​អ្នក ហើយ​ឡក់​ចូល​វិនដូស៍​ដោយ​ស្វ័យប្រវត្តិ ។ ខ្ញុំ​សាក​ផ្លាស់ប្ដូរ​ទឹកមុខ មិច​ភ្នែក និង​ញញឹម​ក៏​កម្មវិធី​នេះ​នៅ​អាច​ស្គាល់​ខ្ញុំ និង​ឡក់​ចូល​វិនដូស៍​បាន ។