ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

Networx 5.2.6

​សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ Internet ដែល​មាន​លក្ខណៈ​កំណត់​ទំហំ​ប្រើ​ប្រាស់ ប្រាកដជាចង់ដឹងហើយថាតើការ​ប្រើ​ប្រាស់​របស់​លោកអ្នក​អស់​ទំហំ​ប៉ុន្មាន និង  ​ប្រើ​ប្រាស់​នៅពេល​ណាខ្លះ ។

ឥឡូវនេះយើងសូមលើកយក​នូវ​កម្មវិធី NetWorx-Free ដែល​មាន​តួនាទី​បង្ហាញ​នូវ​ទំហំ Megabyte ដែល​លោកអ្នក​បាន​ប្រើ​ប្រាស់​អស់ ដែល​មាន​ដូចជា ថ្ងែខែ និង​ម៉ោង​ដែល​លោកអ្នក​ភ្ជាប់ ម្យ៉ាង​ទៀត​លោកអ្នក​អាចត្រួត​ពិនិត្យ​តាមរយៈ Graphic បាន​យ៉ាង​មានប្រ​សិទ្ធិ​ភាព​ទៀតផង ។

​លក្ខណៈ​ពិសេស

– អាចលុប​នូវ​ទំហំ​ដែល​លោកអ្នក​ប្រើ​ប្រាស់​បាន និង ចាប់ផ្តើមគិតសារជាថ្មី

– ធ្វើ​របាយការណ៍ និង ទាញយក​របាយការណ៍​ចូល​ក្នុង Excel MS Word និង HTML

– អនុញ្ញាត​ឲ្យ​លោកអ្នក​បិទ​នូវ​ការត្រូត​ពិនិត្យ upload និង Download

– អាច​ដំណើរ​ការ​ជាមួយនឹង connection Dial-up ISDN Cable modems ADSL និង Ethernet Cards

– រួមបញ្ចូលរួម​ទាំង​ព័ត៌មាន​ទាក់ទងទៅនឹង Network និង tool សម្រាប់ test នូវ Internet connection របស់​លោកអ្នក​

– ព័ត៌មាន​អំពី Dial-up session រាល់ session ទាំងអស់​

– អាច​ដំណើរ​ការណជាមួយ Windows 2000/XP/2003/Vista/Server 2008/7

របៀប​ប្រើ​

– សូម​ធ្វើការ Download កម្មវិធី​នេះពីគេហទំព័រអាន-ANT ដើម្បី​ដំឡើង​នូវ​កម្មវិធី​នេះ

– បន្ទាប់ពី​លោកអ្នក​ដំឡើង​កម្មវិធី​នេះរួចរាល់ហើយ​លោកអ្នក​ត្រូវ Start => ជ្រើសរើស​យកពាក្យថា NetWorx លោកអ្នក​នឹងឃើញ​នូវ​ផ្ទាំង​រូបដូច​ខាងក្រោម​

– នៅលើ​ផ្ទាំង​រូបខាងលើ​លោកអ្នក​អាច​ជ្រើសរើស​នូវ Option ណាមួយមក​ប្រើ​ប្រាស់​គឺស្រប​ទៅតាម​ការចង់បាន​របស់អ្នក ដូចជា​ប្រសិនបើ​អ្នកចង់មើល Graphic លោកអ្នក​អាច​ជ្រើសរើស​យក “Show Graph”  នៅ​ក្នុង​ចំណុច​នេះ​លោកអ្នក​អាចឃើញ​នូវ Graph ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់​

– ក្នុង​ករណី​ដែល​លោកអ្នក​ចង់ដឹង​នូវ Magabyte ដែល​លោកអ្នក​ប្រើ​ប្រាស់​អស់ប៉ុន្មាន​លោកអ្នក​អាចចូល​ក្នុង “Usage Statistic”

– លោកអ្នក​អាចមើលជា​លក្ខណៈ​ពិស្តារ​ទៅតាម​ថ្ងៃ​ខែ និង ម៉ោង ដោយចូល​ក្នុង “Usage Statistic => Hourly Rates”

– លោកអ្នក​អាចសាកល្បង​ជាមួយនឹង Option ជា​ច្រើន​ទៀតបាន​ដែល​ប្រកបដោយភាព​ងាយស្រួល​បំផុត ។

 

Advertisements