ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

JavaScript គឺជា Statements ដែលមានជាបន្តបន្ទាប់ហើយត្រូវបានដំណើរការដោយ Browser។

JavaScript Statements

JavaScript Statements គឺជា “commands” ទៅកាន់ Browse។ ដែលមានគោលបំណងនៃ Statements គឺដើម្បីប្រាប់ទៅ Browserថាត្រូវធ្វើអ្វី។

នេះគឺជា JavaScript Statements ដែលបានប្រាប់ Browser ដើម្បីសរសេរ “Hello Dolly” នៅក្នុងធាតុ HTML ជាមួយនិង id = “demo” ៖

document.getElementById(“demo”).innerHTML=”Hello Dolly”;

Semicolon;

–          Semicolon អាចផ្តាច់ JavaScript Statements ចេញពីគ្នាបាន។

–          ជាធម្មតាអ្នកបន្ថែម semicolon នៅចុងបញ្ចប់នៃដំណើរការ Statement​ និមួយៗ ។

–          ការប្រើប្រាស់ Semicolon នេះផងដែរអាចត្រូវបានគេសរសេរ Statements បានជាច្រើននៅលើបន្ទាត់តែមួយ។

–          អ្នកប្រហែលជាធ្លាប់ឃើញឧទាហរណ៍ដោយគ្មាន Semicolon។ ការបញ្ចប់ Statements ជាមួយ Semicolon គឺជាការជ្រើសរើសនៅក្នុង JavaScript។

កូដ JavaScript

កូដ JavaScript  (ឬក៍គ្រាន់តែជា JavaScript) គឺជាអ្វីៗដែលមានជាបន្តបន្ទាប់នៃ JavaScript Statements។

Statement នីមួយៗគឺត្រូវបានដំណើរការដោយ Browser នៅខាងក្នុងដោយមានការសរសេរជាបន្តបន្ទាប់។

នេះគឺជាឧទហរណ៍ នឹងការរៀបចំធាតុរបស់ HTML ពីរ ៖

document.getElementById(“demo”).innerHTML=”HelloDolly”;
document.getElementById(“myDIV”).innerHTML=”How are you?”;

កូដ JavaScript Blocks

–          JavaScript Statements ត្រូវបាននៅក្នុងក្រុមរូមគ្នានៅក្នុង Blocks។

–          Blocks ចាប់ផ្តើមជាមួយ curly bracket ខាងឆ្វេង ហើយបញ្ចប់ជាមួយ នឹង curly bracket ខាងស្តាំ។ គោលបំណងនៃ Blocks គឺដើម្បីបង្កើតនូវដំណើរការ Statements ព្រមគ្នាដែលមានជាបន្តបន្ទាប់។

នេះគឺជាឧទាហរណ៍ដើម្បី Run Function ដែលមានការរៀបចំធាតុរបស់ HTML ពីរ៖

function myFunction()
{
document.getElementById(“demo”).innerHTML=”Hello Dolly”;
document.getElementById(“myDIV”).innerHTML=”How are you?”;
}

JavaScript គឺត្រូវដឹងពីរ

–          មើលទៅអក្សរធំរបស់អ្នកត្រូវបានបិទនៅពេលដែកអ្នកសរសេរ JavaScript Statements។

–          function getElementById គឺមិនដូច getElementbyID។

–          Variable ដែលមានឈ្មោះ  myVariable គឺមិនដូច  MyVariable។

ចន្លោះមើលមិនឃើញ

JavaScript គឺមិនស្គាល់ការបន្ថែម spaces។ អ្នកអាចបន្ថែមចន្លោះមើលមិនឃើញដើម្បីឲ្យ Script របស់អ្នក ធ្វើឲ្យមានភាពងាយស្រួលអានថែមទៀត។

ខាងក្រោមនេះ គឺជាបន្ទាត់ដែលមានតម្លៃស្មើរគ្នា៖

var name=”Hege”;
var name = “Hege”;

កូដចុះបន្ទាត់

អ្នកអាចសរសេរកូដចុះបន្ទាត់នៅក្នុង Text គឺជា String ជាមូយ នឹង Backslash។ ខាងក្រោមនេះគឺជាឧទាហរណ៍ដែលត្រូវបង្ហាញ៖

document.write(“Hello \
World!”);

យ៉ាងណាក៍ដោយអ្នកមិនអាចសរសេរកូដចុះបន្ទាត់ដូចខាងក្រោមបានទេ៖

document.write \
(“Hello World!”);

តើអ្នកដឹងទេ?

JavaScript គឺជាភាសា Scripting ។ កូដ Scripting គឺត្រូវបានដំណើរការបន្ទាត់ ដោយបន្ទាត់ គឺត្រូវបានធ្វើការកែប្រែឡើងវិញដោយ Browser ។ ជាទំលាប់ កូដទាំងអស់ត្រូវតែបាន compiled មុនពេលត្រូវបានដំណើរការ។