ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

GodMode គឺមិនមែនជា Plugin រឺក៏ជាកម្មវិធីអ្វីទាំងអស់។ GodMode គឺជាគ្រឺះដែលអាចអោយលោកអ្នកអា​ចបង្កើត ប្រអប់ឯកសារមួយ ជាមួយនឹងឈ្មោះពិសេសៗ និងអនុញ្ញាតអោយលោកអ្នកដំណើរការទៅកាន់ ការគ្រប់គ្រង ជម្រើស និងការកំណត់សម្រាប់ OS ។

ចំនែកឯវីនដូ ៨ ក៏អាចអោយលោកអ្នកធ្វើដូចខាងលើបានដូចគ្នា ដើម្បីចាប់ផ្កើម លោកអ្នកគ្រាន់តែបង្កើតប្រអប់ឯកសារមួយនៅលើ ផ្ទៃតុ(desktop) និង ដាក់ឈ្មោះអ្វីក៏បាន។ បន្ទាប់មក Right-Click នៅលើប្រអប់ឯកសារនោះ បន្ទាប់មករើសយក Rename។ បន្ទាប់មកគ្រាន់ចំលងឃ្លាខាងក្រោមនេះ ទៅដាក់​ជាឈ្មោះរបស់វា។

All Setting.{ED7BA470-8E54-465E-825C-99712043E01C}

សូមមើលរូបខាងក្រោម៖
godmode windows 8

បន្ទាប់ពីបានប្តូរឈ្មោះរួចហើយ វានឹងធ្វើការផ្លាស់ប្តូររូប ទៅស្រដៀងនឹង Control Panel។

windows 8 settings

ចុចលើប្រអប់ដែលបានបង្កើតឡើងមុននេះ វានឹងបើកផ្ទាំងដូចខាងក្រោម ដែលជាបណ្តុំនៃតំណភ្ជាប់ទៅកាន់ការកំណត់ផ្សេងៗនៅក្នុង Windows 8 ។​ផ្ទាំងខាងក្រោមនេះផ្តល់ភាពងាយស្រួលដល់អ្នក ព្រោះវាបានផ្តាច់ជាម្តុំៗទៅតាមប្រភេទរបស់ការកំណត់។

godmode settings