ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

Toshiba U925t Ultrabook convertible

របៀបបើក Metered Connection
ដើម្បីបើក Metered Connection ចូលទៅកាន់បណ្តុំ Wi-Fi បន្ទាប់មកចុច​ Right-Click លើ Wi-Fi ណាមួយដែលកំពុងតភ្ជាប់ ។ សម្រាប់ ឧបករណ៍ ដែលបះផ្ទាល់នឹងអេក្រង់ (Touch Screen) អ្នកប្រើប្រាស់ត្រូវចុច យូរបន្តិច នៅពេលមីនុយជ្រើសរើសបានបង្ហាញឡើង ជ្រើសយកឃ្លា  “Set as metered connection.”

Set Wi-Fi connection as metered

 

របៀបបិទទំហំប្រើប្រាស់អ៊ីនធើណេត (Data Usage) នៅលើ Meter Connection
មានការកំណត់ពីរ ដែលអាចកាត់បន្ថយទំហំនៃការប្រើប្រាស់អ៊ីនធើណេត ។ ទី១ ទាញយកកម្មវិធីឧបករណ៍ ដោយចូលទៅកាន់  Settings > Change PC Settings > Devices និងត្រូវប្រាកដថា  “Download over metered connections” គឺ Off (ត្រូវបានបិទ)

ទីពីរ គឺ syncing settings។ ចូលទៅកាន់ Settings > Change PC Settings > Sync your settings ត្រូវច្បាស់ថាទាំង  “Sync settings over metered connections” និង “Sync settings over metered connections even when I’m roaming” គឺ Off (ត្រូវបានបិទ)។

របៀបមើលទំហំប្រើប្រាស់ អ៊ីនធើណេត
ដើម្បីមើលពីទំហំប្រើប្រាស់អស់ប៉ុន្មានៗនោះ ត្រូវត្រឡប់ទៅកាន់បណ្តុំរាយ នាម Wi-Fi  និងចុច left-Click នៅលើ Wi-Fi ដែលកំពុងតភ្ជាប់។

Estimated data usage