ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

JavaScript Variables គឺជា “containers” សម្រាប់ធ្វើការផ្ទុកនូវព័ត៍មាន​៖

ឧទាហរណ៍៖

Var x=5;
var y=6;
var z=x+y;

ភាគច្រើនវាមានទំរង់ដូចទៅ នឹងពីជគណិត

x=5
y=6
z=x+y

នៅក្នុងពីជគណិតយើងប្រើដូចជាអក្សរ x  ដើម្បីផ្ទុកតម្លៃ ដូចជាលេខ 5។

ពីរការបង្ហាញ z=x+y  ខាងលើយើងអាចធ្វើការ calculate នៃតម្លៃ z ស្មើនឹង11។

នៅក្នុង JavaScript អក្សរទាំងនេះគឺត្រូវបានគេហៅថាជា Variables។

JavaScript Variables

ដូចជាការប្រើជាមួយនឹងពីជគណិត JavaScript variable ត្រូវបានគេប្រើប្រាស់ដើម្បីផ្ទុក

តម្លៃដូចជា x=5 ឬក៍ z=x+y។

Variable អាចមានឈ្មោះខ្លីដូចជា x ហើយនឹង y ឬក៍អាចមានអ្វីៗជាច្រើនផ្សេងទៀត។ គឺ មានដូចជា  (age, sum, totalvolume)។

ឈ្មោះ Variable គឺត្រូវតែចាប់ផ្តើមជាមួយនឹង អក្សរ។

ឈ្មោះ Variable គឺអាចចាប់ផ្តើមជាមួយនឹងសញ្ញា ($) ហើយនឹង( _​ ) (ប៉ុន្តែយើងមិនត្រូវបានប្រើប្រាស់វាទេ)។

ឈ្មោះ Variable គឺមិនប្រកាន់អក្សរតូចអក្សរធំទេ(y ហើយនឹង Y គឺជា Variables ផ្សេងគ្នា)។

JavaScript Data Types

JavaScript Variables អាចផ្ទុកនូវប្រភេទនៃ data type ផ្សេងៗទៀត ដូចជាតម្លៃនៃ text  (name=”John Doe”)។

នៅក្នុង​ JavaScript text ដូចជា “John Doe” គឺត្រូវបានគេហៅថាជា string។

មានប្រភេទនៃ JavaScript Variables ជាច្រើន ប៉ុន្តែគេច្រើនប្រើ numbers ហើយ

strings។

នៅពេលដែលអ្នកកំណត់តម្លៃជា text  ទៅឲ្យ variable ត្រូវដាក់ double ឬក៍ single quotes នៅសងខាងតម្លៃ។

នៅពេលដែលអ្នកកំណត់តម្លៃជា numeric  ទៅឲ្យ variable គឺមិនចាំបាច់ដាក់ double quotes នៅសងខាងតម្លៃ ទេ។

ឧទាហរណ៍៖

var pi=3.14;
var name=”John Doe”;
var answer=’Yes I am!’;

ការប្រកាស (ការបង្កើត) JavaScript Variables

ការបង្កើត variable នៅក្នុង JavaScript គឺសំដៅទៅលើការប្រកាស variable។

អ្នកប្រកាស JavaScript​ variables ជាមួយនឹង keyword var។

ឧទាហរណ៍៖

var carname;

បន្ទាប់ពីការប្រកាស variables គឺមិនមានអ្វី (វាគឺមិនមានតម្លៃ)។

ដើម្បីកំនត់តម្លៃទៅឲ្យ variables ត្រូវប្រើប្រាស់សញ្ញាស្មើ (=)។

ឧទាហរណ៍៖

carname=”Volvo”;

ទោះជាយ៉ាងណាក៍អ្នកអាចកំណត់តម្លៃទៅឲ្យ variables នេះផងដែរ នៅពេលដែលអ្នក

ប្រកាសវា។

var carname=”Volvo”;

នៅក្នុងឧទាហរណ៍ខាងក្រោមយើងបង្កើត variable ដែលមានឈ្មោះថា camame ដើម្បី

កំនត់នូវតម្លៃទៅឲ្យ “Volvo” ហើយបញ្ចូលនូវតម្លៃនៅក្នុង HTML paragraph ជាមួយ id=”demo”។

ឧទាហរណ៍៖

<p id=”demo”></p>
var carname=”Volvo”;
document.getElementById(“demo”).innerHTML=carname;

Statement  មួយ Variables ច្រើន

អ្នកអាចប្រកាស variables ច្រើននៅក្នុង statement មួយ គ្រាន់តែចាប់ផ្តើម statement ជាមួយ var ហើយ variables ត្រូវបែងចែកដោយ camma ៖

var name=”Doe”, age=30, job=”carpenter”;

ការប្រកាសរបស់អ្នកអាចច្រើនបន្ទាត់៖

var name=”Doe”,
age=30,
job=”carpenter”;

ការប្រកាសឡើងវិញរបស់ JavaScript Variable

ប្រសិនបើអ្នកធ្វើការប្រកាស JavaScript Variables វានឹងមិនបានបាត់បង់តម្លៃរបស់វា

ទេ។

តម្លៃនៃ Variable carname នឹងនូវតែមានតម្លៃ “Volvo” បន្ទាប់មកមានការដំណើរការនៃ statements ពីរដូចខាងក្រោម៖

var carname=”Volvo”;
var carname;

JavaScript  Arithmetic

ជាមួយពីជគណិតអ្នកអាចធ្វើ​ arithmetic ជាមួយ JavaScript variables​ ដោយការ

ប្រើប្រាស់ operators ដូចជាសញ្ញា (=) ហើយនឹងសញ្ញា (+)។

ឧទាហរណ៍៖

y=5;
x=y+2;