ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

 facebook-like-box

​​​     នៅ​ក្នុង​មេរៀន​នេះ​ខ្ញុំ​នឹង​បង្ហាញ​មិត្ត​ភ័ក្រ​ទាំង​អស់​គ្នា ពី​របៀប​ដាក់ Facebook Like Box ទៅ​ក្នុង​ដាក់​ក្នុង​ប្លុក​   របស់​លោក​អ្នក។​ Facebook Fan Box ឬ Like Box គឺ​ជា​ការ​គ្រឿង​បន្ថែម ដែល​គេ​យក​វា​ទៅ​ដាក់​បន្ថែម​នៅ​ក្នុង​ប្លុក ដើម្បី​ទទួល​បាន​ចំនួន​អ្នក​គាំ​ទ្រ​ប្លុករ​បស់​អ្នក​ណា​មួយ ។  រាល់​បុគ្គល​ដែល​បាន​ចុច Like ប្លុក​របស់​លោក​អ្នក​​ពួក​គេ​នឹង ទទួល​បាន​អ្វី​ដែល​បាន​អត្ថបទ​ផ្សាយ​ថ្មីៗ ។ ប៉ុន្តែ​មុន​ពេល​ដែល​លោក​អ្នក​អាច​បង្កើត​វា​បាន ជា​បឋម​ត្រូវ​បង្កើត Page នៅក្នុង Facebook ជា​មុន​សិន។

ខាងក្រោមនេះ ជារបៀបដាក់ Facebook like box:

1. ស្វែងរក តំណភ្ជាប់ទៅកាន់ទំព័ររបស់លោកអ្នក បន្ទាប់មក Copy វាទុក ។ ដូចក្នុងរូប។

page-link

2. បន្ទាប់មកចុចលើតំណនេះ៖  http://developers.facebook.com/docs/reference/plugins/like-box

3. Paste តំណភ្ជាប់ដែលបានចម្លងទុកដាក់នៅក្នុង Facebook page URL ។

developers_facebook_com_docs_reference_plugins_like-box
ធ្វើការជ្រើសរើស Width, height, Show Faces, Color Scheme, Stream, Border Color និង​ header ទៅតាមចំណង់ចិត្ត និងតម្រូវការរបស់អ្នក។

4. បន្ទាប់ពីជ្រើសរើសរូចហើយ ចុចប៊ូតុង Get Code ។

5. អ្នកនឹងទទួលបាន កូដដូចខាងក្រោម សម្រាប់  HTML 5, XFBML និង IFRAME។ យើងត្រូវការតែ កូដ  iframe ប៉ុណ្ណោះ ។

ចម្លងកូដនៅខាងក្រោមទាំងអស់។

fb-like-box-pop-up

6. បន្ទាប់មក ចូលទៅកាន់ ប្លុករបស់អ្នក Blogger Dashboard >> Layout >> ចុច  Add a Gadget

layout1
7.  រើសយកHTML/JavaScript  បន្ទាប់មក Paste  កូដរបស់លោកអ្នកនៅទីនេះ ។
7. ចុច Save ដើម្បីរក្សាទុក។