ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

រូមមន្ត

ក្បួនច្បាប់របស់ CSS គឺ មានពីផ្នែកសំខាន់ៗគឺ Selector មួយ និង Declarations មួយ ឬច្រើន។ Declarations ទាំងអស់ស្ថិតនៅក្នុង ឃ្នាប (Curly braces) រាល់ Declaration នីមួយៗផ្តាច់ដោយ សញ្ញាក្បឿស (Semicolon) ។

CSS Selector គឺជាការរើសយក​ HTML Tag ណាមួយយកមក រចនាបន្ថែម។

Declaration  ផ្នែកប្រកាសតម្លៃ គឺមានពីរផ្នែក Property និង Value។

Property  គឺសំដៅទៅលើលក្ខណៈរបស់ ធាតុមួយ។ ឧទាហរណ៍ ឡាន មាន Property ដូចជា ពណ៌ កំពស់ ប្រវែង ជាដើម។

Value គឺជាការផ្តល់តម្លៃ ទៅអោយលក្ខណៈនៃធាតុ ។ ឧទាហរណ៍ ឡាន មានពណ៌ ស លឿង ឬ ខ្មៅ  មានកំពស់ 2m, 3m ។ ដូចច្នេះ ស លឿង ឬខ្មៅជាតម្លៃរបស់ Property ពណ៌ នៃ ធាតុឡាន។


ឧទាហរណ៍

ខ្ញុំមានអត្ថបទមួយឃ្លា ដូចខាងក្រោម ។ ខ្ញុំចង់រចនាអក្សរអត្ថបទមួយឃ្លានោះ ទៅជាពណ៌ក្រហម។

<p>To make the CSS more readable, you can put one declaration on each line.</p>

ដំណោះស្រាយ

p
{
color:red;  /* */
}

តើអ្វីទៅជា CSS Comments?

Comments ត្រូវបានគេប្រើដើម្បី អធិប្បាយ ឬពន្យល់ឃ្លានៃកូដ ណាមួយនៅក្នុង បណ្តុំនៃកូដ ជាច្រើនលាយឡំ ច្របូកច្របល់គ្នា ។ ការប្រើប្រាស់ Comment គឺគ្រាន់តែផ្តល់ភាពងាយស្រួលដល់អ្នក សរសរកូដ ងាយអាន និងមិនមានការច្រលំ ឃ្លាណាមួយនៃកូដ។ Comment គឺមិនបង្ករអោយមាន Error ដល់កូដទេ​ ហើយវាមិនត្រូវបានយកទៅបង្ហាញនៅក្នុង គេហទំព័រដែរ។

CSS Comment មានពីររបៀប៖

+ ទី១ សម្រាប់ ប្រើតែមួយជួរ ប្រើ សញ្ញា // (Slash) ពីរដង

+ ទី២ សម្រាប់ ប្រើតែច្រើនជួរ ប្រើ  /* Your Comment */

តែសម្រាប់មួយជួរ ឬច្រើនជួរ ចង់ប្រើរបៀបទីពីរក៏បានដែរ ទីមួយ មិនអាចយកមកប្រើដូចទីពីរអត់បានទេ ។

សូមមើលខាងក្រោម៖
p
{
text-align:center;
/*This is another comment*/
color:black;
font-family:arial;
}
Advertisements