ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តើអ្វីទៅជា HTML Heading?

HTML heading គឺសំដៅទៅលើអក្សរដែល គេបង្កើតជាវាចំណងជើងរបស់អត្ថបទណាមួយនៅក្នុងគេហទំព័រ ។ ការដាក់ចំណងជើងអត្ថបទនៅក្នុង HTML គឺត្រូវប្រកាសជាមួយនឹង
ទៅដល់
Tag។

+ អក្សរដែលដាក់នៅក្នុង

tag មានរាង្គធំ ។

+ អក្សរដែលដាក់នៅក្នុង

tag មានរាង្គ តូចជាង
tag ។

ដូចច្នេះការបន្ថយលេខ

ធ្វើអោយអក្សរនៅក្នុងនោះតូចទៅៗ។

ឧទាហរណ៍

This is a heading

This is a heading

This is a heading

This is a heading

This is a heading

This is a heading

ហេតុអ្វីត្រូប្រើ HTML Heading?

ការប្រើប្រាស់ ចំណងជើង ដាក់អោយអត្ថបទនីមួយៗ គឺផ្តល់ភាពងាយស្រួលដល់ Search engines (Google, Yahoo…) ដើម្បីចាប់យកខ្លឹមសានៃ អត្ថបទគេហទំព័ររបស់អ្នក។

ការប្រើប្រាស់ HTML Heading គឺបានតែដាក់ចំណងជើងប៉ុណ្ណោះ សូមកុំយកវាទៅប្រើដើម្បីដាក់ជាអក្សរធំ ឬអក្សរដិតអោយសោះ។

តើអ្វីទៅជា HTML Lines?

HTML Line គឺជាបន្ទាត់ពុះចែក ផ្ទៃទំព័រ ។ ដើម្បីប្រើ HTML Line អ្នកត្រូវ ប្រកាស
tag ។

ឧទាហរណ៍

This is a paragraph

This is a paragraph

This is a paragraph

តើអ្វីទៅជា HTML Comments?

Comments ត្រូវបានគេប្រើដើម្បី អធិប្បាយ ឬពន្យល់ឃ្លានៃកូដ ណាមួយនៅក្នុង បណ្តុំនៃកូដ ជាច្រើនលាយឡំ ច្របូកច្របល់គ្នា ។ ការប្រើប្រាស់ Comment គឺគ្រាន់តែផ្តល់ភាពងាយស្រួលដល់អ្នក សរសរកូដ ងាយអាន និងមិនមានការច្រលំ ឃ្លាណាមួយនៃកូដ។ Comment គឺមិនបង្ករអោយមាន Error ដល់កូដទេ​ ហើយវាមិនត្រូវបានយកទៅបង្ហាញនៅក្នុង គេហទំព័រដែរ។

Comments are written like this:  <!–  your comment here –>

Example

Heading
<!– This tag used to create heading –>
Advertisements