ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តើអ្នកត្រូដឹងអ្វីខ្លះ?

មុនពេលដែលចាប់ផ្តើមរៀន PHP អ្នកគួរតែបានស្វែងយល់ខ្លះៗអំពី ៖

 • HTML/XHTML
 • JavaScript

តើអ្វីទៅជា PHP?

 • PHP មកពីពាក្យ PHP: Hypertext Preprocessor
 • PHP គឺជាប្រភេទ Server-Side Scripting ដូចភាសា ASP ដែរ
 • PHP កូដគឺដំណើរការលើ Server
 • PHP ស្គាល់គ្នាជាមួយនឹង ប្រភេទ Database ជាច្រើនដូចជា  (MySQL, Informix, Oracle, Sybase, Solid, PostgreSQL, Generic ODBC, …)
 • PHP ប្រភេទ កម្មវិធីចែករំលែក អាចទាញយកមកប្រើដោយឥតគិតថ្លៃ

តើអ្វីទៅជា PHP File?

 • PHP files អាចមាន HTML tag និង PHP Script
 • PHP files បោះចូលទៅក្នុង Browser ជាកូដ HTML
 • PHP files មានកន្ទុយឯកសារ(Extension) ជា  “.php”, “.php3”, ឬ “.phtml”

តើអ្វីទៅជា MySQL?

 • MySQL គឺជា កម្មវិធី Database Server
 • MySQL ល្អសម្រាប់កម្មវិធីតូច និងធំ
 • MySQL ត្រូវគ្នាជាមួយ SQL ស្តង់ដារ
 • MySQL គឺអាច Compile លើ platform ជាច្រើន
 • MySQL ប្រភេទ កម្មវិធីចែករំលែក អាចទាញយកមកប្រើដោយឥតគិតថ្លៃ

PHP + MySQL

 • PHP ប្រើលាយគ្នាជាមួយ MySQL គឺជា cross-platform (ដែលអ្នកអាចអភិវឌ្ឍន៍ (develop) វានៅក្នុង Windows និងប្រើប្រាស់នៅលើ Unix platform)

ហេតុអ្វីជ្រើសយក PHP?

 • PHP ដំណើរការនៅលើ platforms ជាច្រើនដូចជា (Windows, Linux, Unix, …)
 • PHP គឺត្រូវគ្នានឹង Web Server ស្ទើរតែទាំងអស់ដែលប្រើប្រាស់សព្វថ្ងៃ (Apache, IIS, …)
 • PHP មានប្រភពឯកសារដ៏ធំ នៅក្នុងវែបសាយ: www.php.net
 • PHP ងាយស្រួលរៀន និងដំណើរការបានយ៉ាងល្អប្រសើរបំផុត នៅលើ Server

តើត្រូវការអ្វីខ្លះ?

ដើម្បីចាប់ផ្តើមសិក្សាអំពី PHP យើងត្រូវការ Web Server មួយដើម្បីដំណើរការ PHP Script ។ ក្នងការរៀននេះខ្ញុំនឹងបង្ហាញការដំឡើង Web Server នៅក្នុងវីនដូ ដោយ​ប្រើប្រាស់កម្មវិធី AppServ។ សូមមើលមេរៀនបន្ទាប់ ស្តីពីការដំឡើង ។

Advertisements