ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

ការដំឡើង AppServe

AppServ គឺជាកញ្ចប់កម្មវិធីមួយ ដែលងាយស្រួលដំឡើង និង បានរួមបញ្ចូល Apache, Mysql, PHP និង PhpMyadmin ដែលយើងមិនចាំបាច់ទាញយកវាម្តង់មួយៗទេ។
Package of AppServ
– Apache
– PHP
– MySQL
– phpMyAdmin
ទាញយក  Download appserv 2.5.10

របៀបដំឡើង AppServe

ចុចពីរដងលើ appserv-win32-2.5.10.exe ដែលបាន ដោនឡូតមក

Appserv

ចុចប៊ូតុង Next

Appserv

ជ្រើសរើសទីតាំងដើម្បីផ្ទុក Web Server Directory របស់អ្នក (គួរតែទុកវានៅខុស ពី Windows Drive C:)

Appserv

ធីក យកទាំងបួន បន្ទាប់មកចុចប៊ូតុង Next

Appserv

+ នៅត្រង់ Server Name បំពេញ localhost

+ នៅត្រង់ Administrator’s Email បញ្ចូលអ៊ីម៉ែលរបស់លោកអ្នក។

+ ចំណែក Port ទុកវានៅដដែល ។ ចុចប៊ូតុង Next ដើម្បីបន្ត ។

Appserv

បញ្ចូលពាក្យសម្ងាត់ អ្វីក៏បាន បន្ទាប់មកចុច Install។

Appserv

រង់ចាំរហូតដល់ការ ដំឡើងបញ្ចប់។

Appserv

ចុចប៊ូតុង Finish ដើម្បីបញ្ចប់។

ចូលទៅក្នុង ទីតាំង Web Server របស់លោកអ្នក (ឧទាហរណ៍ ៖ F:\AppServ\www) ដើម្បីកែឈ្មោះ php File  ពី Index.php -> index1.php

change filename