ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

រូបមន្ត PHP

PHP script តែងតែចាប់ស្ថិតនៅចន្លោះ  <?php និង  ?> ។ PHP script អាចដាក់បាននៅគ្រប់ទីកន្លែងនៅក្នុង Document ។ នៅលើ Server យើងអាចប្រើប្រាស់ tag ខ្លីៗ គឺចាប់ផ្តើមដោយ  <?  បញ្ចប់ដោយ ?> ។ តែទោះជាអាចប្រើប្រាស់បានដូចគ្នាក៏ដោយ តែអ្នកគួរតែប្រើ ទម្រង់ស្តង់ដាវិញល្អជាង (<?php ) ។

PHP file ត្រូវតែមាន កន្ទុយឯកសារ(Extension) .php។

PHP file ជាទូទៅមានបញ្ចូល HTML tags និង PHP Script មួយចំនួន។

PHP file ត្រូវតែស្ថិតនៅក្នុង Folder (AppServ\www) ។

ឧទាហរណ៍

កូដខាងក្រោមនេះនឹងបង្ហាញពាក្យ Hello World នៅក្នុង Browser។

<html>
<body>

<?php
echo “Hello World”;
?>

</body>
</html>

រាល់កូដរបស់ PHP ត្រូវតែបញ្ចប់ដោយ សញ្ញា (;) Semicolon។ ដើម្បីបង្ហាញអ្វីនៅលើ Browser យើងអាចប្រើ Statement មូលដ្ឋានពីរ គឺ echo និង print

ដូចឧទាហរណ៍ខាងលើនេះ យើងប្រើ echo statement ដើម្បីបង្ហាញ ពាក្យ Hello World ។

របៀបសាកល្បង PHP file

PHP file គឺយើងមិនអាច ដំណើរការវាដោយចុចពីរដង លើឈ្មោះ file ដូច HTML file នោះទេ គឺយើងត្រូវបើកវាតាមរយៈ Browser (Firefox, Google Chrome…)។

ឧទាហរណ៍៖ ខ្ញុំបានបង្កើត php file ឈ្មោះ index1.php នៅក្នុង Folder ឈ្មោះ My First PHP Script។ តោះសាកល្បងកូដ ឧទាហរណ៍ខាងលើទាំងអស់គ្នា។

ជំហានទី១ ៖ បើក Browser ឡើង បន្ទាប់មក វាយពាក្យ localhost នៅក្នុង Address bar ។

testing

ជំហានទី២៖ ចុចលើ Folder ឈ្មោះ My First PHP Script

file_name

 

ជំហានទី៣៖ ចុចលើ php file ឈ្មោះ index1.php ដើម្បីដំណើរការកូដ។

resultRemarkចំណាំ៖ ប្រសិនបើ php file របស់យើង ដែលនៅក្នុង Folder  “My First PHP Script” មានឈ្មោះ index.php មិនមែន index1.php ទេនោះ វានឹង ដំណើរការ​កូដ បង្ហាញលទ្ធផល ដោយយើងមិនចាំបាច់ចុចលើ index1.php ទេ ព្រោះរាល់ Folder ណាដែលមាន file ឈ្មោះ index.php វានឹងទាញយកមកធ្វើជា file ទំព័រដើម ជានិច្ច។