ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តើអ្វីទៅជា HTML Hyperlinks (Links)?

HTML Hyperlink គឺសំដៅទៅលើ ការបង្កើតតំណភ្ជាប់ពីចំនុចមួយ ទៅកាន់ចំនុចមួយ ឬពីទីតាំងមួយទៅកាន់ទីតាំងមួយផ្សេងទៀត ។ ដើម្បីបង្កើត តំណភ្ជាប់ គឺយើងប្រកាស  tag

Hyperlink (ឬ link) គឺជាពាក្យមួយ ប្រយោគ ឬរូបភាព ដែលអាចនាំយើងទៅកាន់កន្លែងផ្សេងទៀត នៅពេលយើងចុចលើវា ។ នៅពេលដែល យើងយក Mouse Pointer ទៅដាក់ពីលើ Hyperlink វានឹងប្តូររូបរាង្គ ទៅជាសញ្ញាដៃចង្អុល ។

Attribute ដែលសំខាន់បំផុតរបស់   element គឺ href attribute ដែលវាមានតួនាទីកំណត់ទីតាំងដែលត្រូវឆ្ពោះទៅ នៅពេលអ្នកចុចលើ Hyperlink។

រូបមន្ត HTML Link

Link text

Attribute href គឺជាអ្នកកំណត់ទីតាំងដែលត្រូវទៅ។

ឧទាហរណ៍

កូដខាងលើនឹងស្តែងចេញលទ្ធផលដូចនេះ  Visit latphorl

នៅពេលដែល អ្នកទាំងអស់គ្នា ចុចលើ Hyperlink(អក្សរពណ៌ខៀវ មានបន្ទាត់ពីក្រោម) វានឹងបើកទំព័រមួយផ្សេងទៀត ។

Tip: ឃ្លា “Link text” មិនចាំបាច់អីតែអក្សរទេ គឺយើងអាចប្រើរូបភាពក៏បានដែរ។

តើអ្វីជា Target Attribute?

Target attribute ត្រូវបានគេប្រើដើម្បីកំណត់កន្លែងជាក់លាក់ដើម្បី បើកតំណថ្មីនេះ។

រូបមន្ត ៖

តម្លៃរបស់ Target attribute

Value Description
_blank បើកតំណភ្ជាប់ នៅក្នុងរបាថ្មីមួយផ្សេងទៀត
_self ​បើកតំណភ្ជាប់ នៅក្នុងរបាដែលកំពុងតែប្រើប្រាស់
_parent បើកតំណភ្ជាប់ នៅក្នុង Frame មេ
_top បើកតំណភ្ជាប់ នៅពេញផ្ទៃវីនដូ។
framename បើកតំណភ្ជាប់ តាមឈ្មោះរបស់ Frame

ឧទាហរណ៍

Visit latphorl!

HTML Links ប្រើ id attribute

យើងអាចប្រើប្រាស់ id attribute ដើម្បីបង្កើតតំណភ្ជាប់នៅក្នុងឯកសារ HTML មួយ។ គឺបង្កើតតំណភ្ជាប់ពីចំនុចមួយ ទៅចំនុចមួយផ្សេងទៀត ។

របៀបទី១ : កំណត់ទីតាំងត្រូវភ្ជាប់ទៅ

របៀបទី២: កំណត់កន្លែងចុចឲ្យទៅ

Links ឆ្លងទំព័រ

ឧទាហរណ៍

ចុចលើ link “ឆ្ពោះទៅកាន់ ID ឈ្មោះ Tip2″ វានឹងរត់ឆ្ពោះ កាន់ ID ឈ្មោះ Tip2។

ឆ្ពោះទៅកាន់ ID ឈ្មោះ Tip2

ខ្ញុំមាន ID ឈ្មោះ Tip1

ខ្ញុំមាន ID ឈ្មោះ Tip2

ខ្ញុំមាន ID ឈ្មោះ Tip3