ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

Microsft office 2010 ជាកញ្ចប់កម្មវិធីការិយាល័យដែលទទួលបានការពេញនិយមបំផុត ពីសំណាក់ អ្នកប្រើប្រាស់ទូទៅ និងមុខជំនួញពាសពេញពិភពលោក ។ ហើយក៏មានវាមានកញ្ចប់ភាសាជាបច្រើនដែលក្នុងនោះក៏មានភាសាខ្មែរផងដែរ ។
ពេញនេះខ្ញុំ នឹងធ្វើការបង្ហាញពីរបៀបផ្លាស់ប្តូរ​ Interface របស់ office 2010 ជាភាសាខ្មែរ សូមអនុវត្តតាមជំហានខាងក្រោម ៖

១. ទាញយក LanguageInterfacePack_x86_km-kh សម្រាប់វីនដូ៣២ប៊ីត ឬ LanguageInterfacePack_x64_km-kh សម្រាប់វីនដូ៦៤ប៊ីត ។
២. បន្ទាប់ទាញយកចប់សូមចាប់ផ្តើមធ្វើការដំឡើង ។

៣.  បន្ទាប់ពីការដំឡើងរួចរាល់ សូមចាប់ផ្តើដំណើរការ Microsoft office ណាមួយដូចជាMicrost word 2010 ហើយចូលទៅកាន់ថេប File ហើយចុចលើ Options បន្ទាប់មកនៅលើផ្ទាំង Word Options សូមចុចលើ Language

៤. នៅក្នុង Choose Editting Languages ចុចលើ Khmer ហើយចុចលើ Set as Default បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយសូមចុច Yes បន្ទាប់មកក្នុងកន្លែងផ្សេងទៀតសូមអនុវត្តដូចគ្នារួចហើយចុចលើ OK ហើយ OK
បន្ទាប់មកសូមចាប់ផ្តើម Microsoft office ឡើងវិញ ។

៥. ពេលនេះអ្នកទទួលបាន Microsoft Office ភាសាខ្មែរយ៉ាស្រស់ស្អាត

សូមបញ្ជាក់កម្មវិធី Microsoft Office ដែលត្រូវបានបកប្រែរួមមាន ៖

    • Microsoft Office Excel 2010

 

    • Microsoft Office OneNote 2010

 

    • Microsoft Office Outlook 2010

 

    • Microsoft Office PowerPoint 2010

 

  • Microsoft Office Word 2010

សូមអរគុណចំពោះការគាំទ្រភាសាខ្មែរ សូមរីករាយជាមួយបច្ចេកវិទ្យាភាសាខ្មែរ ។។។