ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

“អ្វីៗគ្រប់យ៉ាង” ដែលនៅក្នុង JavaScript គឺជា​ Object មានដូចជា៖ String,​ Number, Array និង Date….។នៅក្នុង JavaScript Object គឺជាData ដែលមានជាមួយ Properties នឹង Methods។

Properties នឹង Methods

Properties គឺជាតម្លៃត្រូវបានភាប់ជាមួយនឹង Object ។

Methods គឺជាសកម្មភាពដែលមានអំពើទៅលើ Object ។

Properties នៃ Car រូមមាន ឈ្មោះ, ម៉ូត, ទម្ងន់, ពណ៍និងមានអ្វីផ្សេងៗទៀត។

Cars ទាំងអស់នោះមាន Properties ប៉ុន្តែតម្លៃនៃ Properties ទាំងនោះខុសប្លែកពីរ Car មួយទៅ Car មួយទៀត។

Methods នៃ Car រូមមាន  start(), drive(), brake()​ និងមានអ្វីផ្សេងៗទៀត។ Cars ទាំងនោះមាន​ Methods ប៉ុន្តែការយកទៅប្រើប្រាស់មានភាពខុសៗគ្នា។

Objects នៅក្នុង JavaScript

នៅក្នុង JavaScript Objects គឺជា Data(Variable) ជាមូយ  Properties នឹង Methods។

នៅពេលដែលអ្នកប្រកាស JavaScript មាន Variable ដូចខាងក្រោម៖

var txt = “Hello”;

នៅក្នុង Object Oriented Language Properties នឹង Methods គឺត្រូវបាគេហៅថា Object Members។

ការប្រកាស JavaScript Objects

ភាគច្រើន ”អ្វីៗគ្រប់យ៉ាង” នៅក្នុង JavaScript គឺជា Object មានដូចជា Strings, Dates, Arrays, Functions។ អ្នកអាចបង្កើត Objects ដោយខ្លូនឯងបានផងដែរ។

នេះគឺជាឧទាហរណ៍នៃការបង្កើត និងការហៅ Object “person”​ ហើយនិងការបន្ថែម Properties បូនទៅលើវា៖

ឧទាហរណ៍៖

person=new Object();
person.firstname=”John”;
person.lastname=”Doe”;
person.age=50;
person.eyecolor=”blue”;

មានវិធីសាស្រ្តផ្សេងៗទៀតជាច្រើនដើម្បីបង្កើត Object ថ្មី ហើយអ្នកអាចបន្ថែម Properties នឹង Methods ទៅលើ Object ដែលសំខាន់។

កាដំណើរការ Object Properties

រូបមន្ត សម្រាប់ដំណើរការ Properties​ នៃ Object គឺ៖

objectName.propertyName

ឧទាហរណ៍នេះគឺជាការប្រើប្រាស់ប្រវែង Property នៃ Object ជា String ដើម្បីស្វែងរកប្រវែងនៃ String ៖

var message=”Hello World!”;
var x=message.length;

តម្លៃនៃ x បន្ទាប់ពីបានដំណើរការនៃកូដខាងលើគឺមានតម្លៃស្មើនឹង១២

កាដំណើរការ Object Methods

អ្នកអាចហៅ Methods ជាមូយនិងរូបមន្តដូចខាងក្រោម៖

objectName.methodName()

ឧទាហរណ៍នេះគឺជាការប្រើប្រាស់ toUpperCase() method នៃ Object ជា String ដើម្បីផ្លាស់ប្តូរឲ្យទៅជាអក្សរធំ។

var message=”Hello world!”;
var x=message.toUpperCase();

តម្លៃនៃ x បន្ទាប់ពីបានដំណើរការនៃកូដខាងលើគឺ៖

HELLO WORLD!

Advertisements