ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

 
  សួស្ដី នេះ​ជា​សៀវភៅ​សិក្សា​ភាសា​សរសេរ​កម្មវិធី Python (ផាយថុន) កំណែ​ទី 3.1។ Python គឺ​ជា​ភាសា​មួយ​ដែល​ស្រួល​រៀន​ជាង​គេ ព្រោះ​វា​មាន​លក្ខណៈ​ដ៏​សាមញ្ញ​បំផុត។ ដើម្បី​អាច​សរសេរ​កម្មវិធី​ជា​ភាសា Python បាន យើង​ចាំបាច់​ត្រូវ​តែ​ទាញ​យក​ផ្នែក​ទន់ Python ​កំណែ​ចុង​ក្រោម​ថ្មី​មួយ​ពី​គេហទំព័រ www.python.org
   នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​យើង​សព្វថ្ងៃ យើង​តែង​ឮ​គេ​និយាយ​ពី​កម្មវិធី​ផ្សេងៗ​មាន​ដូចជា​កម្មវិធី​បុណ្យ កម្មវិធី​អភិវឌ្ឍន៍ កម្មវិធី​ទូរទស្សន៍​ជា​ដើម។ តើ​ពាក្យ​ថា “កម្មវិធី” នោះ​មាន​ន័យ​ដូចម្ដេច​ដែរ?   >>> បើ​យើង​លើក​​យក​កម្មវិធី​បុណ្យ​មក​ពិនិត្យ​មើល​យើង​នឹង​ឃើញ​ថា កម្មវិធី​បុណ្យ​គឺ​ជា​អត្ថបទ​រៀបរាប់​អំពី​ការ​ធ្វើ​ពិធី​ផ្សេងៗ ដែល​ត្រូវ​ធ្វើ​ឡើង​តាំងពី​ពេល​ចាប់ផ្ដើម​បុណ្យ រហូត​ដល់​ពេល​ចប់​បុណ្យ​ក្នុង​គោលបំណង​ប្រារព្ធ​ពិធីបុណ្យ​ទាំងមូល។ ដូចនេះ​កម្មវិធី​បុណ្យ​គឺ​ជា​ការ​រៀបចំ​ការងារ​ដែល​ត្រូវ​ធ្វើ​តាម​លំដាប់​ លំដោយ ធ្វើ​ពិធី​បុណ្យ​ទាំងមូល។
   មួយ​វិញ​ទៀត​បើសិន​ជា​យើង​មក​កម្មវិធី​អភិវឌ្ឍន៍​មក​ពិនិត្យ​មើល​វិញ​ម្ដង យើង​នឹង​ឃើញ​ថា កម្មវិធី​អភិវឌ្ឍន៍​គឺ​ជា​អត្ថបទ​រៀបរាប់​ពី​ការងារ​ទាំងឡាយ​ណា​ដែល​ត្រូវ​ ធ្វើ​តាម​លំដាប់លំដោយ​នៅ​ក្នុង​រយៈពេល​មាន​កម្រិត​ណាមួយ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។
   ចំណែក​ឯ​កម្មវិធី​ទូរទស្សន៍​វិញ វា​គឺ​​ជា​អត្ថបទ​រៀបរាប់​ពី​ការ​បញ្ចាំង​នាទី​ផ្សេងៗ​សម្រាប់​របៈពេល​ពេញ​មួយ​ថ្ងៃ។
   សរុប​មក ទាំង​កម្មវិធី​បុណ្យ ទាំង​កម្មវិធី​អភិវឌ្ឍន៍ ទាំង​កម្មវិធី​ទូរទស្សន៍ គឺ​សុទ្ធតែ​ស្ដែង​ចេញ​ពី​ការងារ​ដែល​ត្រូវ​ធ្វើ​តាម​លំដាប់លំដោយ​ក្នុង​ រយៈពេល​មាន​កម្រិត​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន។
   ចំពោះ​កម្មវិធី​កុំព្យូទ័រ​វិញ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​កម្មវិធី​ទាំងអស់​ ខាង​លើ​ដែរ ពោល​គឺ​វា​ក៏​ជា​អត្ថបទ​រៀបរាប់​ពី​ការងារ​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​កុំព្យូទ័រ​យក​ទៅ​ធ្វើ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​មួយ​ ចំនួន​ដែរ។ តែ​ដោយ​ហេតុ​ថា កុំព្យូទ័រ​អាច​ធ្វើ​ការងារ​ច្រើន​មាន​ចំនួន​រាប់​ម៉ឺន​សែន​តែ​ក្នុង​រយៈ​ ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ ដូចនេះ​ការងារ​ទាំងអស់​នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ មិន​ទាមទារ​ឲ្យ​មាន​រយៈ​ពេល​កំណត់​ឡើយ។ បច្ចុប្បន្ន​នេះ កុំព្យូទ័រ​ទំនើបៗ​អាច​ធ្វើ​ការងារ​ចំនួន​រាប់​លាន​តែ​ក្នុង​មួយ​វិនាទី​តែ​ ប៉ុណ្ណោះ។
   និយាយ​ឲ្យ​ខ្លី នៅ​ពេល​ណា​ដែល​យើង​សរសេរ​រៀបរាប់​ពី​ការងារ​មួយ​ចំនួន​តម្រូវ​ឲ្យ​ កុំព្យូទ័រ​ធ្វើ​តាម​លំដាប់លំដោយ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​ណាមួយ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​យើង​សរសេរ​កម្មវិធី​កុំព្យូទ័រ។

ព័ត៌មាន​ទាញ​យក ៖
– ឈ្មោះ​សៀវភៅ : រៀន​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដោយ​ប្រើ​ភាសា Python
– រៀបរៀង​ដោយ​ : លោក កែវ សុខា (កំណែ 3.1)
– ទំហំ​ឯកសារ : 2.30 MB, ប្រភេទ : PDF
– ទីតាំង​ទាញ​យក : Google Drive