ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

១-តើមេរោគកុំព្រូទ័រជាអ្វី?
មេរោគកុំព្រូទ័រគឺ ប្រភេទ Application ដែលត្រូវបានគេបង្កើតដើម្បីធ្វើការវាយប្រហារដល់កុំព្រូទ័រ វាមានលក្ខណៈស្រដៀងនិង
Application (កម្មវិធី) ធម្មតាដែរតែវាដំណើរការដោយស្វ័យប្រវត្ត និងវិវត្តន៍ខ្លួនវាជានិច្ច។

២-តើធ្វើដូចម្តេចទើបអាចសម្គាល់មេរោគបាន?
ជាទូទៅមេរោគមានច្រើនណាស់ ហើយវាមានលក្ខណៈខុសៗគ្នា ដូច្នេះលក្ខណៈសម្គាល់ក៏មានខុសៗគ្នាទៅតាមប្រភេទរបស់វាដែរ៖
-មានរូបជាថត (Folder) តែមានកន្ទុយ (Extensions)ជា .exe
-មានរូបជាថត (Folder) តែនៅពេលយើងបង្ហាញជា Detail ត្រង់កន្លែង Type បង្ហាញជា Application
-នៅពេលយើងបង្ហាញជា Detail រូបជាថត (Folder)មានទំហ៊ំ (ជាធម្មតាFolderអត់បង្ហាញទំហ៊ំទេ)
+មេរោគមានកន្ទុយ៦ដែលអាចសម្គាល់បានដូកម្មវិធីធម្មតាដែរ៖
-*.exe
-*.com
-*.pif
-*.cmd
-*.bat
-*.dll
សូមចំណាំថាទោះបីជាកម្មវិធីធម្មតាក៏មានកន្ទុយដូច្នេះដែរ។

៣-តើមរោគមានប៉ុន្នានប្រភេទ?
មេរោគមានបីប្រភេទខុសៗគ្នាគឺ៖
-Trojan ប្រភេទមេរោគកុំព្រូទ័រ
-Spyware ប្រភេទមេរោគដែលលួចយកទិន្នន័យរបស់គេ។
-Adware ប្រភេទមេរោគដែលតែងតែបោកបញ្ឆោតផ្សេងៗនៅលើអ៊ីនធើណិត។

៤-តើមរោគមានដំណើរការយ៉ាងម៉េចខ្លះ?
មេរោគភាគច្រើនឆ្លងតាម USB Flash, Hard Disk External, Internet
ជាទូទៅនៅពេលមេរោគចូល វាតែផ្តាច់ខ្លួន ឬបង្កើតជាកូនពូនជាចៅទៅតាម Driveផ្សេងៗនៃកុំព្រូទ័រ ជាពិសេស Drive C
ដែលជា Drive ផ្ទុក system windows ក្រៅពីនេះមានដូចជា c:\windows, c:\windows\system32 ជាដើម
ទីតាំងទាំងនេះគឺជាទីតាំពេញនិយមរបស់មេរោគ។ បន្ទាប់ពីវិវត្តន៍ខ្លួនរួចមក វាចាប់ផ្តើមសរសេរតម្លៃចូលក្នុង Regedit
ដែលជា Database ដែលផ្ទុកនៅរាល់ការបញ្ជាផ្សេងៗ រួចហើយបង្ករបញ្ហាតែម្តង។ ចំពោះមរោគខ្លះត្រូវ Run Services ឬ Process
ដែលយើងអាចឃើញនៅក្នុង Task manager មេរោគប្រភេទនេះមានឥទ្ធិពលខ្លាំងជាងមេរោគប្រភេទមួយទៀតដែលគ្រាន់តែសរសេរតម្លៃ
ចូលក្នុង Regedit។ ហើយចំពោះមេរោគសរសេរតម្លៃចូលក្នុង Regeditនេះយើងអាចបង្កើតវាតាម CMD ក៏បាន។

៥-ធ្វើដូចម្តេចទើបដឹងថាកុំព្រូទ័រមានមេរោគ?
លក្ខណៈខ្លះដែលអាចបង្ហាញថាកុំព្យូទ័រមានមេរោគគឺ៖
-ពេលចាប់ផ្តើមឡើង(Start up) ត្រូវចំណាយពេលយូរដើម្បីរង់ចាំ
-ពេលបិទទៅវិញ ត្រូវចំណាយពេលយូរដើម្បីរង់ចាំ
-លេចចេញនូវសារផ្សេងៗ (Error Dialogue)
-ចាប់ផ្តើមឡើងសាថ្មី (Restart) ដោយមិនបានបញ្ជា
-ពេលកំពុងប្រើស្រាប់តែគាំងគ្មានមូលហេតុជាដើម….

៦-តើគេបង្កើតមេរោគដើម្បីអ្វី?
គោលបំណងនៃអ្នកបង្កើតមេរោគគឺ៖
-សាកល្បងចំនេះដឹងរបស់ខ្លួន
-សម្បាប់ការកំសាន្តសប្បាយ
-លូចំលងពត៌មាន
-លួចលុយតាមធនាគារ