ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

សម្រាប់​ Windows 7 នៅ​ពេល​ជួប​បញ្ហា​ Driver (Driver Error) ភាគ​ច្រើន​តែង​តែ Restart ​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​បង្ហាញ​​ផ្ទាំង​អេក្រង់​ពណ៌​ខៀវ។ ប្រិយមិត្ត​ប្រាកដ​​ជា​មាន​ការ​​ធុញថប់​ជា​មិន​ខាន​​នៅ​ពេល​ដែល​ Restart ម្ដង​ៗ ​ខណៈ​ដែល​កំពុង​ធ្វើ​កិច្ចការ​​ផ្សេងៗ​នោះ។ តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ?

ដើម្បី ​បិទ​​កុំ​ឲ្យ​កុំព្យូទ័រ​ Restart ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ Windows មាន​បញ្ហា​បែប​នេះ​ សូម​អនុវត្ត​តាម​ជំហាន​ងាយៗ​ជា​មួយ​ Sabay ដូច​ខាង​ក្រោម។

សូម​ Click លើ​ប៊ូតុង​ Start>Control Panel>System>Advanced system settings>

ប្រសិន ​បើ​មាន​លេច​ផ្ទាំង​ទំព័រ​ User Account Control Dialog Box សូម​ចុច​ពាក្យ​ Yes​>បន្ទាប់​មក​នឹង​មាន​ផុស​ផ្ទាំង​ System Properties ដែល​មាន​ Tab ជា​ច្រើន​ សូម​ចុច​លើ​ Advanced tab។ នៅ​ខាង​ក្រោម​ Startup and Recovery សូម​ចុច​លើ​ពាក្យ​ប៊ូតុង​ Settings។

នៅ​ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​ Startup and Recovery ហើយ​នៅ​ខាង​ក្រោម​ System Failure សូម​ដក​ Tick ចេញ​ពី​ Automatically restart​ រួច​ Click លើ​ពាក្យ​ OK ជា​ការ​ស្រេច។