ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

នៅ​ក្នុង​ Windows 7 ​មាន Configuration ​ សម្រាប់​បំពេញ​មុខ​ងារ​​រាយការណ៍​​ទៅ​​ Microsoft នៅ​ពេល​ដែល​​មាន​បញ្ហា​ Software, Hardware និង​OS កើត​ឡើង។ ​ប្រិយមិត្ត​ធុញ​ទ្រាន់​នឹង​បញ្ហា​នេះ​ទេ? ​ចង់​​បំបាត់​បញ្ហា​នេះ​ទេ? បើ​ចង់​ សូម​អនុវត្ត​ជា​មួយ​ Sabay នៅ​ក្នុង​ទំព័រ​គន្លឹះ​ខ្លី​ៗ​នេះ​ដូច​ខាង​ក្រោម។

1. សូម​ចុច​លើ​ប៊ូតុង​ “Start

2. រួច​​វាយ​ពាក្យ​ “Report Problems” នៅ​ក្នុង​​ប្រអប់​ Run

3. រួច​ជ្រើស​រើស​ពាក្យ​ “Choose how to report problems

4. នៅ​ពេល​ឃើញ​ផ្ទាំង​ទំព័រ​ Problem Reports Settings ផុស​ចេញ​មក​​ សូម​ចុច​លើ​  “Never check for solutions (not recommended)” រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច។