ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

ជាធម្មតាកម្មវិធី Master Teaches Typing ជាកម្មវិធីដែល អ្នករៀនកុំព្យូទ័រកម្រិតដំបូង តែងតែនិយមប្រើដើម្បីរៀនវាយឲ្យលឿន និងមានកំហុសតិច ។ នៅក្នុងនោះ មានមេរៀន ជាលក្ចណៈហ្គេម ដែលធ្វើឲ្យអ្នកប្រើកុំព្យូទ័រកម្រិតដំបូងៗ មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការវាយតាមអក្សរ ដែលបញ្ជាឲ្យ Mario លោតចុះ លោតឡើងបាន។
2Mario-Teaches-Typing_5
លោកអ្នកអាចប្រើប្រាស់កម្មវិធីនេះបាន ដោយចុចលើកម្មវិធី សម្រាប់ Window XP តែប៉ុន្នោះ ។ ប៉ុន្តែសម្រាប់ Window 7 លោកអ្នកចាំបាច់ត្រូវប្រើកម្មវិធីជំនួយ ទើបអាចដំណើរការបាន។ សូមទាញយក៖
ក. កម្មវិធី DOSBOX www.dosbox.com/ ដែលក្នុងនោះអាចប្រើសម្រាប់ ប្រព័ន្ធប្រតិបត្តិការណ៍ ដទៃដួចជា MacOS ឬ Linux បានផងដែរ សម្រាប់ លោកអ្នកដែលប្រើ Window 7 32bits សូមទាញយក ចុចលើទីនេះ
ខ. កម្មវិធី Master Teaches Typing សូមទាញយក ចុចលើទីនេះ (បន្តចុចលើពាក្យ “Get it”)
គ. File dosbox.conf ជា File ដែលអាចឲ្យលោកអ្នកដំណើរការបានដោយផ្ទាល់ ដោយគ្រាន់តែចុចពីរដង លើកម្មវិធី DOSBOX
បន្ទាប់ពីបានទាញយកកម្មវិធី និង File ទាំងនេះរួចមក សូមលោកអ្នកអនុវត្តន៍ តាមលំនាំខាងក្រោម (ចំពោះលោកអ្នកដែលប្រើ Window 7 32bits)
១. សូមតំឡើងកម្មវិធី DOSBOX ដោយចុចពីរដងលើ File ឈ្មោះ DOSBox0.74-win32-installer.exe (ទាញយកខាងលើ)
3
២. បន្ទាប់មក សូមចម្លង File doxbox.conf ទៅដាក់ក្នុង ទីតាំងដែលបានតំឡើង DOSBOX (ឧទាហរណ៍៖ C:\DOSBox-0.74)
4
៣. បន្តមកទៀត សូម Extract កម្មវិធី Master Teaches Typing (Mario) ចូលទៅកាន់ទីតាំង C:\MARIO (បើដាក់ទីតាំងផ្សេង ត្រូវចូលទៅកែ File dosbox.conf)
5
ជាចុងក្រោយ ដើម្បីរៀនវាយបាន សូមចុចពីរដងលើ Shortcut របស់កម្មវិធី DOSBOX ដែលបានបង្កើតលើ Desktop របស់អ្នក។
6
លោកអ្នកនឹងឃើញមានលោតផ្ទាំង ចេញមកដូចរូបខាងក្រោម៖
7
សូមរីករាយ និងការរៀនវាយរបស់អ្នក។

Advertisements