ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តារាង Database

Database ជាច្រើនតែងតែងមាន តារាង មួយ ឬច្រើន។ តារាងនីមួយៗ សម្គាល់ដោយឈ្មោះ (ឧទាហរណ៍. តារាងអតិថិជន ឬ តារាង បញ្ជារទិញ) ។ តារាងទាំងនោះមាន កំណត់ត្រា (កំណត់ត្រា កត់ត្រាទិន្នន័យជាជួរដេក ត្រូវបានគេហៅថា row) ។

នៅក្នុងមេរៀននេះ យើងនឹងប្រើ ឧទាហរណ៍សាមញ្ញមួយ ដែលអ្នកនឹងងាយយល់ ។

សូមមើលតារាង “អតិថិជន” ឧទាហរណ៍ខាងក្រោម៖

 

CustomerID CustomerName​​​ ContactName Address City PostalCode Country
1 កុសល ភ្នំពេញ ក្រចេះ 855 កម្ពុជា
2 វិចិត្រ ភ្នំពេញ ភ្នំពេញ 855 កម្ពុជា
3 សំណាង ភ្នំពេញ បាត់ដំបង 855 កម្ពុជា
4 តុលា ភ្នំពេញ រតនគិរី 855 កម្ពុជា
5 វាសនា ភ្នំពេញ ក្រចេះ 855 កម្ពុជា

តារាងខាងលើមាន កំណត់ត្រាទិន្នន័យចំនួន ប្រាំ (កំណត់ត្រានីមួយៗ សម្រាប់អតិថិជនម្នាក់) និងប្រាំកូឡោនទៀត គឺ (អត្តលេខអតិថិជន ឈ្មោះអតិថិជន ឈ្មោះទំនាក់ទំនង អាស័យដ្ឋាន ទីក្រុង លេខកូដតំបន់ និងប្រទេស)។


SQL Statements

សកម្មភាពជាច្រើន អ្នកត្រូវតែដំណើរការ នៅលើ  database  ដែលត្រូវបានបញ្ចប់ជាមួយនឹង  SQL statements។

SQL statement ខាងក្រោមនេះគឺជ្រើសរើស កំណត់ត្រាទាំងអស់ ដែលមាននៅក្នុង តារាង “អតិថិជន”។

ឧទាហរណ៍

SELECT * FROM Customers;

នៅក្នុងមេរៀននេះ អ្នកនឹងបាន រៀនអំពី  SQL statements ផ្សេងៗទៀត។

SQL statement មិនប្រកាន់អក្សរតូចឬ ធំទេ (SELECT គឺអាចសរសេរ select) ។ រាល់ statement នីមួយៗ គឺចាំបាច់ត្រូវតែមាន (Semicolon) សញ្ញា (;) ដើម្បីផ្តាច់ SQL statement នីមួយៗ ។ នៅក្នុង database system គឺអនុញ្ញាតអោយអ្នកដំណើរការ SQL Statement ជាច្រើនក្នុងពេលតែមួយ ហៅទៅកាន់ Server។


ខាងក្រោមនេះគឺជា ឃ្លាបញ្ជារសំខាន់របស់  SQL

  • SELECT – ពន្លាទិន្នន័យចេញពី database
  • UPDATE – បន្ទាន់សម័យទិន្នន័យនៅក្នុង database
  • DELETE – លុបទិន្នន័យចេញពី database
  • INSERT INTO – បញ្ចូលទិន្នន័យទៅក្នុង database
  • CREATE DATABASE – បង្កើត database ថ្មី
  • CREATE TABLE – បង្កើតតារាងថ្មី
  • DROP TABLE – លុបតារាង
  • CREATE INDEX – បង្កើត index (គន្លឹះ​ដើម្បីស្វែងរក)
  • DROP INDEX – លុប index