ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

SELECT statement គឺត្រូវបានគេប្រើដើម្បី ជ្រើសរើសទិន្នន័យចេញពី database។ លទ្ធផលគឺត្រូវបានរក្សាទុកនៅក្នុង តារាងលទ្ធផល ដែលត្រូវបានគេហៅថា  result-set។

រូបមន្ត SELECT statement

SELECT column_name,column_name
FROM table_name;

and

SELECT * FROM table_nam

ឧទាហរណ៍

ឧទាហរណ៍ខាងក្រោម គឺយើងដកស្រង់ តែ តារាង : “Customer” មកតែប៉ុណ្ណោះ។

CustomerID CustomerName​​​ ContactName Address City PostalCode Country
1 កុសល ភ្នំពេញ ក្រចេះ 855 កម្ពុជា
2 វិចិត្រ ភ្នំពេញ ភ្នំពេញ 855 កម្ពុជា
3 សំណាង ភ្នំពេញ បាត់ដំបង 855 កម្ពុជា
4 តុលា ភ្នំពេញ រតនគិរី 855 កម្ពុជា
5 វាសនា ភ្នំពេញ ក្រចេះ 855 កម្ពុជា

ឧទាហរណ៍ ជ្រើសរើសកូឡោន

SQL statement ធ្វើការជ្រើសរើស “CustomerName​​​” និង “City” ចេញពីតារាង  “Customers” ។

SELECT CustomerName,City FROM Customers;

ឧទាហរណ៍ ប្រើសញ្ញា *

SQL statement ខាងក្រោមធ្វើការជ្រើសរើស ទិន្នន័យគ្រប់កូឡោនទាំងអស់ ចេញពី តារាង “Customers” ។

SELECT * FROM Customers;