ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

គណៈ​មេធាវី​​នៃ​​ព្រះ​​រាជា​ណា​ចក្រ​ កម្ពុជា​បាន​​ផ្សព្វផ្សាយ​នូវ​កម្ម​វិធី​នានា​ជា​ច្រើន​​មក​​ហើយ ​ដូច​ជា​ កម្មវិធី​​កម្រង​​លិខិត​​បទ​ដ្ឋាន​​គតិ​យុត្ត​​នៅ​​កម្ពុជា ​១៩៩៣​ ដល់​បច្ចុប្បន្ន,​កម្មវិធី​​បញ្ជី​មេធាវី​…….​.។ល។ ចំណែក​​ឯ​​ វចនា​នុ​ក្រម​ច្បាប់​ អង់​គ្លេស​-ខ្មែរ ​និង​ ខ្មែរ-អង់​គ្លេស​​នេះ ​គឺជា​​ស្នាដៃ​​ថ្មី​​មួយ​​ដែល​​គណៈ​មេធាវី​​នៃ​​ព្រះ​​រាជា​​ណា​​ចក្រ​​ កម្ពុជា​​ខិត​ខំ​​ប្រឹង​​ប្រែង​​រៀបចំ​ និង ចងក្រង ដោយធ្វើ​​​ទំនើប​កម្ម​​ពី ​វចនានុ​ក្រម​ច្បាប់​​របស់​អង្គការ​មូល​និធិអាស៊ី។ វចនានុ​ក្រម​មួយ​នេះ កើត​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់លោក​មេធាវី​ ជីវ សុង​ហាក់​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី ៧ ។ វចនានុក្រម​នេះមាន​ពាក្យ​ចំនួន​ ២៣៤៨ ពាក្យ​ដែល​ដកស្រង​ចេញ​ពី វចនានុក្រម​ច្បាប់​របស់​អង្គការ​មូលនិធីអាស៊ី។
វចនានុក្រម​នេះ មាន​លក្ខណៈពិសេស​មួយ​ចំនួនដូច​ខាង​ក្រោមៈ
១. លោក​អ្នក​អាច​ស្វែងរក​ពាក្យ​បានយ៉ាង​ស្រួល
២. លោក​អ្នក​​អាច​ធ្វើ​កំណត់​សំគាល់
៣. លោក​អ្នក​បញ្ចូល​ពាក្យ​ថ្មី