ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

រូបមន្ត PHP

PHP Script អាចសរសេរនៅគ្រប់ទីន្លែងក្នុង Document។ PHP Script ចាប់ផ្តើម ឡើងដោយ  <?php និងបញ្ចាប់ដោយ ?>

<?php
// PHP code goes here
?>

ប្រភេទឯកសាររបស់ PHP គឺ  “.php”។ PHP Document មាន HTML tag ជាច្រើន និងកូដរបស់ PHP មួយចំនួន។

ខាងក្រោម នេះគឺជាឧទាហរណ៍សាមញ្ញមួយ របស់ PHP Document ។

ឧទាហរណ៍

<!DOCTYPE html>
<html>
<body><h1>My first PHP page</h1>

<?php
echo “Hello World!”;
?>

</body>
</html>

លទ្ធផល

Hello World!

គ្រប់ជួរនៃកូដ PHP ត្រូវតែបញ្ចប់ទៅដោយសញ្ញា ( ; ) ។ ដើម្បីបង្ហាញ អក្សរនៅក្នុង Browser គឺត្រូវសរសេរឡើង  echo ឬ print.


ប្រើប្រាស់ Comments នៅក្នុង PHP

Comment គឺជាការពន្យល់នូវឃ្លាកូដណាមួយ ដែលវាមិនត្រូវបានបង្ហាញនៅលើ Browser ទេ។ អ្នកសរសេរកូដ ច្រើនប្រើវាដើម្បីងាយស្រួល យល់នូវអ្វីដែលពួកគេបានសរសេរ។

ការសរសេរ Comment នៅក្នុង PHP Document មានពីររបៀប

  1. ការបង្កើត Comment តែមួយជួរ // ឃ្លាពន្យល់កូដ នៅទីនេះ
  2. ការសរសេរ Comment ច្រើនជួរ   ប្រើ  /*  ឃ្លាពន្យល់កូដ នៅចន្លោះនេះ  */

ឧទាហរណ៍

<!DOCTYPE html>
<html>
<body><?php
//This is a PHP comment line

/*
This is
a PHP comment
block
*/
?>

</body>
</html>

Advertisements