ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

http://lisandromoroni.files.wordpress.com/2010/08/netbook-vs-notebook.jpg

ទាំង​Netbook និង​Notebook គឺ​ជា​ប្រភេទ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​យួរ​ដៃ​ដែល​មាន​ ទម្ងន់ស្រាល ងាយ​ស្រួល​ក្នុង​ការ​យក​តាម​ខ្លួន​​ទៅ​កន្លែង​ផ្សេងៗ ​មិន​ថា​ទៅ​សាលា កន្លែង​ធ្វើ​​ការ ឬ​កន្លែង​ផ្សេងៗ​ទេ​។ ថ្វី​ត្បិត​តែ​កុំព្យូទ័រ​ទាំង​នេះ បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដូច​គ្នា​ក្ដី​ ប៉ុន្តែ​នៅ​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ចោទ​ជា​សំនួរ​ថា តើ​Netbook និង​Notebook​ខុសគ្នា​ដូច​ម្ដេច? ឥឡូវ​នេះ​សូម​ចូល​រួម​ពិនិត្យ​មើល​ការ​វិនិច្ឆ័យ និង​ការ​បែង​ចែក​ភាព​ខុស​គ្នា លក្ខណៈ​ពិសេស​ និង​ភាព​អន់​ដូច​ខាង​ក្រោម៖

https://i0.wp.com/images.geekdrop.com/var/albums/Smartmom/HPnote.png

តាម ​រយៈ​តារាង​ខាង​លើ​បាន​បង្ហាញ​អោយ​ឃើញ​ថា Netbook​ជា​ប្រភេទ​កុំព្យូទ័រ​ដែល​មាន​ទំហំ​តូច ទម្ងន់​ស្រាល​ រីឯ​តម្លៃ​ទៀត​សោត​ក៏​ថោក​ជាង​Notebook ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​បាន​ថា Laptopហ្នឹង​ឯង។ លើស​ពី​នេះ​ទៀត​ Properties​របស់​Netbook គឺ​ត្រូវ​មាន​កម្រិត​ដោយ​សារ​តែ​ការ​​រចនា​ឡើង​គឺ​អោយ​សម​ស្រប​ទៅ​តាម​តម្លៃ ​ដែល​បាន​ដាក់​លក់​លើ​ទីផ្សារ។ បើ​និយាយ​ពី​ល្បឿន​នៃ​ប្រតិបត្តិការ​វិញ​គឺ Netbook​មាន​ល្បឿន​យឺត​ជាង និង​ប្រើប្រាស់នូវ​Processor​ចំនួន​មួយ​ក្នុង​ចំណោម​Intel Atom Intel Celeron M ឬ​VIA គ្មាន​CD/DVD Driveទេ។ ជាក់​ស្ដែង​ដូច​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ​នេះ គឺ​​មាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទិញ Netbookមក​ប្រើប្រាស់​​ដោយ​សារ​តែ វា​មាន​តម្លៃ​ថោក​សមរម្យ រីឯ​គុណភាព​ទៀត​សោត​ក៏​អាច​ទទួល​យក​បាន​។