ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

យើងបង្កើត Variable(អថេរ) ដើម្បីរក្សាទុកតម្លៃជាបណ្តោះអាសន្ន នៅពេលដែលកម្មវិធីមួយ​កំពុងតែ​ដំណើរការ។ អថេរ ដែលយើងបង្កើតអាចផ្ទុកតម្លៃដូចជា String, Number, Array ជាដើម។

ឧទាហរណ៍

<?php
$x=5;
$y=6;
$z=$x+$y;
echo $z;
?>

ដូចពិជគណិត

x=5
y=6
z=x+y

ក្នុងពិជគណិត យើងប្រើ អក្សរ X ផ្ទុកតម្លៃ ស្មើរហ្នឹង 5 ។ ដូច្នេះតាមរយៈការគណនាតម្លៃខាងលើ យើងឃើញថា z=x+y តម្លៃរបស់ z=11 ។


PHP Variables

PHP variables អាចត្រូវបានគេប្រើដើម្បីផ្ទុកតម្លៃ (x=5) រឺក៏ការគណនា (z=x+y)។

Variable អាចតាងដោយ ឈ្មោះខ្លី ដូចជា X ឬ Y ឬក៏ឈ្មោះពិពណ៌នាផ្សេងៗទៀតដូចជា  (age, carname, totalvolume)។

ច្បាប់ប្រើប្រាស់ PHP variables

  • Variable  ចាប់ផ្តើមឡើងដោយសញ្ញា ដុល្លារ ( $ ) នៅពីមុខឈ្មោះរបស់ Variable
  • ឈ្មោះរបស់ Variable ត្រូវតែចាប់ផ្តើមជាមួយនឹងអក្សរ ឬ សញ្ញា underscore ( _ ) តែប៉ុណ្ណោះ
  • ឈ្មោះរបស់ Variable អាចមានតែ (A-z, 0-9, and _ )
  • ឈ្មោះរបស់ Variable មិនអាចមានចន្លោះទេ
  • ឈ្មោះរបស់ Variable គឺមានការប្រកាន់អក្សរតូច ឬធំ ($y និង $Y ពីរនេះគឺខុសគ្នា)
lamp សូមចងចាំថា ទាំង PHP statements និង PHP variables គឺប្រកាន់អក្សរតូច ឬធំ។

របៀបប្រកាស PHP Variable

PHP មិនមានឃ្លាបញ្ជារ សម្រាប់ការបង្កើត Variable អ្វីទាំងអស់។ PHP Variable គឺត្រូវបានបង្កើត នៅពេល​ដែល អ្នកបានផ្តល់តម្លៃទៅកាន់វា។

$txt=”Hello world!”;
$x=5;

បន្ទាប់ពីដំណើរការ ឃ្លាខាងលើ Variable  txt នឹងផ្ទុកតម្លៃ  Hello world!  ចំណែកឯ Variable  x ផ្ទុកតម្លៃ លេខ  5​

សូមចងចាំ: នៅពេលអ្នកផ្តល់តម្លៃ ទៅកាន់ PHP Variable ជាអក្សរ ត្រូវដាក់វានៅ ចន្លោះសញ្ញា quotes ( ” ) ដោយឡែកតែតម្លៃលេខ គឺមិនមាននៅចន្លោះ សញ្ញា quotes ( ” ) ទេ។


 

PHP Variable Scopes

Variable Scope គឺជាបំណែកនៃ Script ដែល Variable ត្រូវបានគេយកវាទៅប្រើ។

PHP មាន Variable Scope បួន:

  • local
  • global
  • static
  • parameter

Local Scope

Local Scope ត្រូវបានប្រកាស នៅក្នុង PHP Function គឺ Local និង អាចយកវាទៅប្រើបានតែនៅខាងក្នុង function នោះប៉ុណ្ណោះ។

ឧទាហរណ៍

<?php
$x=5; // global scopefunction myTest()
{
echo $x; // local scope
}

myTest();
?>

កូដខាងលើ នឹងមិនបង្ហាញតម្លៃអ្វីទាំងអស់ ពីព្រោះ Echo Statement សំដៅទៅកាន់ Local Scope Variable $x ដែលមិនបានផ្តល់តម្លៃនៅក្នុង Function នោះទេ។

អ្នកអាចមាន Local Variable ជាមួយនឹង ឈ្មោះដូចគ្នា តែក្នុង Function ផ្សេងគ្នា ព្រោះ Local Variable ត្រូវបានរៀបចំសម្រាប់តែ Function នោះតែប៉ុណ្ណោះ។

Local variables ត្រូវបានលុបចោលភ្លាបៗ នៅពេលដែល Function ដំណើរការចប់។


Global Scope

Variable ដែលប្រកាសនៅខាងក្រៅ Function មាន Global Scope។

Global variables អាចយកវាទៅប្រើបាននៅគ្រប់ទីកន្លែង លើកលែងតែនៅក្នុង Function។ ដើម្បីដំណើរការ Global Variable នៅខាងក្នុង Function បាននោះ ចាំបាច់ត្រូវប្រើពាក្យ  global keyword។

ឧទាហរណ៍

<?php
$x=5; // global scope
$y=10; // global scopefunction myTest()
{
global $x,$y;
$y=$x+$y;
}

myTest();
echo $y; // outputs 15
?>

PHP រក្សាទុកគ្រប់ Global Variable ទាំងអស់ នៅក្នុង Array មួយ ដែលត្រូវបានគេហៅថា  $GLOBALS[index]។ index ផ្ទុកឈ្មោះរបស់ Variable ។ Array នេះក៏ដំណើរការ ចេញពី Function និងត្រូវបាន ប្រើដើម្បី Update Global Variable ដោយផ្ទាល់។

ឧទាហរណ៍ខាងលើ ត្រូវបានសរសេរឡើងវិញ ដូចខាងក្រោម៖

ឧទាហរណ៍

<?php
$x=5;
$y=10;function myTest()
{
$GLOBALS[‘y’]=$GLOBALS[‘x’]+$GLOBALS[‘y’];
}

myTest();
echo $y;
?>


Static Scope

នៅពេលដែល Function ដំណើរការចប់ គ្រប់ Variable ទាំងអស់ត្រូវបានលុប។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះអ្នកចង់រក្សាទុក Variable ទាំងនោះនៅម្តុំ ដោយឡែក។ ដូច្នេះ ដើម្បីធ្វើបែបនេះបាន គឺត្រូវប្រើ  static keyword នៅពេលដែល Variable ត្រូវបានប្រកាសជាលើកដំបូង។

ឧទាហរណ៍

<?php

function myTest()
{
static $x=0;
echo $x;
$x++;
}

myTest();
myTest();
myTest();

?>


Parameter Scope

Parameter គឺជា Local Variable ដែលតម្លៃរបស់វា គឺឆ្លងកាត់ Function ដោយការហៅកូដ។ Parameter ត្រូវបាន​ប្រកាសនៅក្នុង Paramenter ដែលរាយជាផ្នែកៗនៃកាប្រកាស Function។

ឧទាហរណ៍

<?php

function myTest($x)
{
echo $x;
}

myTest(5);

?>

Parameters ក៏ត្រូវបានគេហៅថា Arguments ផងដែរ ។ យើងនឹងនិយាយពីវាបន្ថែមទៀតនៅមេរៀន Function។