នេះជាវិធីសាស្រ្តដែលបង្ហាញអំពីរបៀបដំឡើង Microsoft Windows 7 Ultimate. វិធីសាស្រ្តនេះគឺស្រដៀងទៅនឹងជំនាន់ផ្សេងទៀតរបស់ Windows 7 ដូចជា Home Premium ដែរ។
វិធីសាស្រ្តដែលល្អដើម្បីដំឡើង Windows 7 គឺជាការដំឡើងថ្មី។ វាមិនពិបាកទេនៃដំណើរការដំឡើងថ្មីនេះ។ មុននឹងអ្នកចាប់ផ្ដើមដំណើរការដំឡើង Windows 7 ចំណេះអាយធីសុំណែនាំអ្នកនូវតម្រូវការរបស់ Windows 7 ដើម្បីអោយប្រាកដថា Hardware របស់អ្នកត្រូវនឹងប្រព័ន្ធដំណើរការ Windows 7។ មុននឹងដំណើរការដំឡើង Windows 7 អ្នកគួរតែទាញយកនូវរាល់ Driver ពី Website ហើយរក្សាទុករាល់ Driver ចំបាច់ទាំងនោះនៅលើ CD-R រឺក៏ USB Drive។
ប្រព័ន្ធដំណើរការ Windows គឺជា Bootable។ ដើម្បី Boot ពី DVD បាន អ្នកត្រូវកំណត់នូវ Boot Sequence។ ចូរមើលនូវ Boot Sequence ក្នុង BIOS Setup ហើយកំណត់អោយវាធ្វើការ Boot ពី CD-ROM/DVD-ROM។ (more…)